ភ្នំពេញ៖ នាពេលកន្លងមក ធ្លាប់មានព័ត៌មានពី មាត់ចាបមាត់ព្រាប និយាយតៗគ្នាថា បុរសសង្ហា សម្បុរស លោក រតនៈ វិសិដ្ឋ លួចមានកូនចិត្ត ប្រតិព័ទ្ធស្នេហ៍ ទៅលើតារាស្រីវ័យក្មេង កញ្ញា តូតា ដោយកាលពីពេលកន្លង មកលោកធ្លាប់ បានសាកល្បង បង្ហើរប្រាប់នៅលើ បណ្តាញសារព័ត៌មាន ម្តងរួចមកហើយថា លោកមានចិត្តស្រលាញ់ តូតា ជាយូរមកហើយ ។ ដោយឡែកស្រីស្រស់ កញ្ញា តូតា វិញហាក់មិនបានបង្ហាញពី សញ្ញាណវិជ្ជមាន ណាមួយទៅ ដល់ លោក វិសិដ្ឋ ឡើយផ្ទុយទៅ វិញ នាងបែរជាប្រកែក និងចេញមុខអះអាង ថានាង និង តារាប្រុសរូបនេះគ្រាន់តែ ជាមិត្តភក្តិគ្មានអ្វី លើសពីនេះឡើយ ។

ដូចពាក្យចាស់លោកពោលថា “ប្រុសប្រកាន់ស្រីប្រកែក” បើទោះជាតារាសម្តែង បុរសសង្ហារ លោក រតនៈ វិសិដ្ឋ ព្យាយាមបង្ហាញពី ទំហំទឹកចិត្ត ស្រលាញ់ដ៏ធំធេង ដែលលោកមានចំពោះ អ្នកសិល្បៈ រួមអាជីពគឺ កញ្ញា តូតា យ៉ាងណាក៏ដោយ ក៏នាងនៅតែរក្សា ចិត្តរឹងដូចថ្មមិនព្រម ទទួលយកស្នេហ៍ នោះ ដោយនាងបាន លើកហេតុផងថា នាងនៅមានវ័យក្មេង មិនទាន់ ចង់ ប្រឡែងលេងនិង ល្បែងស្នេហ៍ នៅក្នុងពេលនេះ ។

ពាក់ព័ន្ធនឹងស្នេហា ប្រុសស្រីវ័យក្មេងមួយគូនេះ គេសង្កេតឃើញ ពិធីការិនីល្បីឈ្មោះ ប្រចាំ ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន អ្នកនាង យុគ ចិន្តា បានចូលខ្លួន មកធ្វើជាមេអណ្តើក ឲ្យតារា ប្រុសស្រីវ័យក្មេងមួយគូ ដោយសារតែឃើញពី ទឹកចិត្ត លោក វិសិដ្ឋ ដែលស្រលាញ់ កញ្ញា តូតា នោះបានធ្វើឲ្យអ្នកនាងមានការ រំជួលចិត្តនិងមានបំណងចង់ ឲ្យពួកគេទាំងពីរនាក់ នេះឆាប់ បានយល់ចិត្តថ្លើមគ្នា និងមានដំណឹងល្អ ក្នុងពេលខ្លីខាងមុខនេះ ។

ជាមួយគ្នានោះផងដែរ អ្នកនាងបានយករូបថត គូរបស់ពួកគេទាំងពីរនាក់ បង្ហោះនៅលើ បណ្តាញ ទំនាក់ទំនងសង្គម Facebook និងមានសរសេរ ជាភាសាអង់គ្លេសថា “ 1ku nis kor jit del ” តាមរយៈ អត្ថន័យនេះបាន សរបញ្ជាក់ឲ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះថា មិនត្រូវពួកគេទាំងពីរនាក់ អាចដឹកដៃគ្នា ដើរចែកធៀបការ ទៀតក៏ថាបាន ។

បើតាមប្រភពពី អ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យដឹងថា សម្រាប់ទំនាក់ទំនង ស្នេហារបស់ពួកគេ បច្ចុប្បន្ននេះអាចនិយាយ បានថា ដំណើរការល្អ ព្រោះថាជារឿយៗ ពួកគេតែងតែ បណ្តើរគ្នាទៅ ណាមកណានិងចាប់ផ្តើម មើលចិត្តគ្នាបណ្តើរៗ ហើយគ្រាន់តែពួកគេ មិនទាន់ចង់ បង្ហាញជា សាធារណៈចាំ មើលចំណងស្នេហ៍ រឹងមាំជាងនេះសិន ។

ចង់ដឹងថាគូស្នេហ៍មួយគូ ដែលពិធីការិនីស្រីស្រស់ និងមានឥទ្ធិពល ប្រចាំស្ថានីយ ទូរទស្សន៍ ស៊ី ធី អ៊ីន អ្នកនាង យុគ ចិន្តា បានដាក់ចិត្តថាចង់ក្លាយជា មេអណ្តើក ជួយពួកគេឲ្យ ស្រលាញ់គ្នានោះ អាចដឹកដៃគ្នាចូលរោង ការតាមប្រពៃណីខ្មែរ នៅពេលណា ហើយចំណង ស្នេហ៍នេះ ជោគជ័យកម្រិតណា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល