ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ហុងដាសេ១២៥ បុកម៉ូតូអ៊ែប្លែក នៅលើ ស្ពានអាកាសស្ទឹង មានជ័យ តាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក កាលពីវេលាម៉ោង ៤ទាបភ្លឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះ បានបណ្ដាលឱ្យ មនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ បាត់ដំបង 1C-3281 ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងលើ ស្ពានអាកាសស្ទឹងមានជ័យ ពេលនោះមានម៉ូតូ ម៉ាកអ៊ែប្លែក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-9601 ធ្វើដំណើរបញ្ច្រាសទិសគ្នាបានបុក ពេញមួយទំហឹង បណ្ដាលឱ្យជនរង គ្រោះ ទាំងពីរម៉ូតូមានគ្នា ៥នាក់ រងរបួស ក្នុងនោះ ពីរនាក់រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រីឯម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ដើម្បីរង់ចាំការដោះ ស្រាយបន្ដទៀត។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល