(អាមេរិក)៖ ខណៈដែលមនុស្សជាច្រើនកំពុងប្រារព្ធពិធីចូលឆ្នាំសកល២០១៧ ម្សិលមិញនេះ យើងងាកមកមើល តារាហូលីវូតដ៏ល្បី ដែលកំពុងមានក្តីក្តាំជាមួយស្វាមីឯណេះវិញគឺ Angelina Jolie កំពុងតែនាំកូនៗទៅណា។

កំឡុងថ្ងៃដែលគេអបអរពិធីចូលឆ្នាំថ្មីម្សិលមិញ Angelina បាននាំកូនទាំង៦ ទៅកន្លែងមួយក្នុងរដ្ឋ Colorado ដើម្បីឆ្លងឆ្នាំចាស់ដែលនាងបានមកដល់ Mile High state តាំងពីមុនគ្រីស្តម៉ាសម្ល៉េះហើយនាងក៏បាននាំកូនៗ ដើរផ្សារទិញរបស់ក្មេងលេង បំពេញចិត្តកូនផងដែរ។

អ្វីដែលមហាជនចាប់អារម្មណ៍នោះមិនមែនគ្រាន់តែរឿងនេះទេគឺពួកគេចង់ឃើញថា Brad Pitt ដែលជាឪពុកកូនៗរបស់ Angelina អាចចំណាយពេលនៅជាមួយពួកគេដែរទេតែវាជារឿងដែលកម្រនឹង ទៅរួចណាស់ព្រោះតារាស្រីម្នាក់នេះមិនអនុញ្ញាតឲ្យអតីតស្វាមីជួបជាមួយកូនៗឡើយតាំងពីពួកគេបែកគ្នាមក។

អ្នកគាំទ្រទាំងឡាយរបស់តារាប្រុសស្រីទាំងពីរដួង ពិតជាចង់ឃើញគ្រួសារមួយនេះ អាចសម្រួលគ្នាវិញបាននៅឆ្នាំ២០១៧នេះ ដើម្បីបំពេញបំណងកូនៗដែលចង់ឲ្យឪពុកម្តាយ រួមតុអាហារជាមួយគ្នាម្តងទៀត ប៉ុន្តែមើលទៅហាក់ដូចជារាងឆ្ងាយដែរព្រោះ Angelina នៅតែតតាំងខ្លាំងចំពោះរឿងសុំសិទ្ធិគ្រប់គ្រងកូនទាំងអស់ហើយ ចង់ធ្វើយ៉ាងណា ដាក់បន្ទុកលើ Brad Pitt ឲ្យមានកំហុសចៀសវាងបាន សិទ្ធិមើលថែកូនទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង