(ឥណ្ឌា)៖ ពិតជាស្មានមិនដល់ឡើយថា ស្ត្រីជនជាតិឥណ្ឌាអាយុ២៥ឆ្នាំម្នាក់ ឈ្មោះ Manita Singh បានផ្តល់កំណើតដល់ទារិកា៥នាក់ គ្រាន់តែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ហើយក្មេងៗសុទ្ធតែមានសុខភាពល្អថែមទៀត ។

ពីដំបូងស្ត្រីជាម្តាយនិយាយថា នាងគិតថាប្រហែលជាសម្រាល កូនតែម្នាក់ដូចស្ត្រីទូទៅទេ ដោយមិនស្មានសោះថា នឹងសម្រាលបានកូនស្រីដល់ទៅ៥នាក់បែបនេះឡើយ ។

នាង Manita Singh សម្រាលកូននៅក្នុងមន្ទីរពេទ្យរដ្ឋស្ថិតនៅតំបន់ Ambikapur, Chhattisgarh ក្រោយពីមាន គភ៌២៦សប្តាហ៍មក ហើយនៅថ្ងៃសម្រាលនោះនាងមានអាការៈឈឺពោះយ៉ាងខ្លាំងទើបត្រូវប្តីនាងប្រញាប់នាំមកកាន់មន្ទីរពេទ្យភ្លាមៗ ហើយនាង និងប្តីមានអារម្មណ៍រីករាយណាស់ នៅពេលសម្រាលបានកូនស្រីដល់ទៅ៥នាក់ ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ ។

ប្តីប្រពន្ធទាំងពីរធ្លាប់មានកូនប្រុសដំបូងតែបានស្លាប់ទៅហើយ នៅពេលបានអាយុ២ឆ្នាំ ហើយពួកគេនិយាយថា នេះប្រហែលជាព្រះប្រទានកូនទាំងនេះ សងមកខ្លួនវិញ រីឯដុកទ័រនៅមន្ទីរពេទ្យក៏លើកឡើងដែរថា នេះជាករណីទី១ ហើយដែលលោកជួប ព្រោះកម្រអ្នកណាសម្រាលកូនដល់ទៅ៥នាក់ ហើយមានសុខភាពល្អធម្មតាបែបនេះណាស់ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង