កូរ៉េខាងត្បូង បានអនុម័តវិសោធនកម្មលើក្រមតុលាការយោធារបស់ខ្លួន កាលពីថ្ងៃអង្គារ ដែលនឹងបើកការជំនុំជម្រះក្ដីលើសមាជិកយោធារបស់ប្រទេសនេះ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងបទល្មើសផ្លូវភេទ នៅក្នុងតុលាការស៊ីវិល ។

មុនវិសោធនកម្ម រឿងក្ដីបែបនេះ ត្រូវបានជំនុំជម្រះ នៅក្នុងតុលាការឯកទេសយោធា ។ យោងតាមការឱ្យដឹងរបស់សកម្មជន វិសោធនកម្មនេះ នឹងផ្ដល់នូវឯករាជ្យភាព ដល់ការជំនុំជម្រះក្ដី ។ មេបញ្ជាការយោធា មានឥទ្ធិពលលើបណ្ដឹងអាជ្ញាចំពោះបទឧក្រិដផ្លូវភេទ និងអំពើមនុស្សឃាត ដែលជាប់ពាក់ព័ន្ធនឹងសមាជិកយោធា ដែលត្រូវបានចោទប្រកាន់ ។ ចំណែកជនរងគ្រោះ ពីបទឧក្រិដ្ឋផ្លូវភេទ និងមនុស្សឃាតវិញ ឥទ្ធិពលនេះ ពិតជាអាក្រក់ងងឹតងងុលខ្លាំងណាស់ ។

កាលពីខែមេសា ពលបាលឯកមួយរូប ដែលចោទប្រកាន់សមាជិកយោធាពីបទរំលោភផ្លូវភេទ និងការរុកគួន បានធ្វើអត្តឃាត ក្រោយពីរបាយការណ៍ និងសំណើសុំជំនួយរបស់នាង ពីស្ថាប័នយោធា ត្រូវបានទុកចោលឥតដោះស្រាយ ។ មរណៈភាពរបស់ស្រ្ដី ព្រមទាំងក្ដីបារម្ភអំពីនិទណ្ឌភាពរបស់ប្រព័ន្ធយុត្ដិធម៌ចំពោះពិរុទ្ធជន និងការបរាជ័យក្នុងការការពារជនរងគ្រោះ ជំរុញឱ្យមានការប្រឆាំងជាសាធារណៈ ដើម្បីស្នើឱ្យមានការជំនុំជម្រះនូវបទក្រិដ្ឋផ្លូវភេទ និងមនុស្សឃាត ដែលប្រព្រឹត្ដដោយយោធា នៅក្នុងតុលាការយោធា ។

លោក Suh Wook រដ្ឋមន្រ្ដីការពារជាតិ បានមានប្រសាសន៍ថា៖ “ដើម្បីស្ដារឡើងវិញនូវទំនុកចិត្ដ នៅក្នុងប្រព័ន្ធតុលាការយោធា យើងចាំបាច់ត្រូវតែកាត់បន្ថយនូវឥទ្ធិពលរបស់មេបញ្ជាការយោធា នៅក្នុងនីតិវិធីព្រហ្មទណ្ឌ និងអនុវត្ដនូវកិច្ចការធ្វើកំណែទម្រង់ ដែលបានគ្រោងទុក ដើម្បីធានាបាននូវឯករាជ្យភាព និងយុត្ដិធម៌ នៅក្នុងកិច្ចស៊ើបអង្កេត និងដំណើរការជំនុំជម្រះ ។ ការធ្វើកំណែទម្រង់នេះ នឹងបម្រើជាមូលដ្ឋានគ្រឹះដើម្បីបង្ការបទឧក្រិដ្ឋនានា និងអំពើពុករលួយ នៅក្នុងបន្ទាយយោធា រួមទាំងការរំលោភបំពានផ្លូវភេទ “ ។

សម្រាប់ដើមបណ្ដឹង និងសកម្មជន កំណែទម្រង់ច្បាប់នេះ គឺជាចលនាមួយគួរឱ្យរីករាយមួយ ។ ការជំនុំជម្រះប្រកបដោយគតិយុត្ដិធម៌ នឹងសម្រេចបានពីការបង្កើនឯករាជ្យភាព របស់ក្រុមជំនុំជម្រះនៃរឿងក្ដីបទល្មើសផ្លូវភេទ និងមនុស្សឃាតរបស់យោធា ៕

ប្រែសម្រួល៖សារ៉ាត

ប្រភព៖ Jurist