ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញកាលពីម្សិលមិញបានចាប់ជនសង្ស័យមួយក្រុម ចំនួន ៨ នាក់ដែលបានឆក់កាបូប និងលួចម៉ូតូរបស់ស្រ្តីម្នាក់នៅខណ្ឌដូនពេញ ។

លោក ម៉េង ទូច មន្ត្រីប៉ូលីសខណ្ឌពោធិ៍សែនជ័យ បានកំណត់អត្តសញ្ញាណជនជាប់ចោទដោយម្នាក់មានឈ្មោះថា ឆាយ យ៉ាង អាយុ ១៩ ឆ្នាំ, កែវ ភារៈ អាយុ ២១ ឆ្នាំ, កែវ ភីរម្យ អាយុ ២៤ ឆ្នាំ, អឹម ភារ៉ា អាយុ ២០ ឆ្នាំ, ភី សេងហៀង អាយុ ២០ ឆ្នាំ, ថាន បញ្ញា អាយុ ១៩, ហេង សំណាង អាយុ ២២ ឆ្នាំ និង គឹម សាម៉េត អាយុ ៣០ ឆ្នាំ ។

លោក ម៉េង ទូច បន្ថែមទៀតថា ក្រុមចោរទាំង ៨ នាក់ត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ កាលពីថ្ងៃម្សិលមិញ ហើយស្ថានទម្ងន់ទោសនឹងកំពុងត្រូវបានចោទសួរ និងសុើបអង្កេតបន្ថែម ។

ប្រភពដដែលបន្តថា ជនជាប់ចោទទាំង ៨ នាក់នេះ គឺជាចោរដែលមានបទពិសោធន៍ចេញលួចជាញឹកញាប់ ។ មិនត្រឹមតែប៉ុណ្ណោះ ចោរទាំង ៨ នេះ ថែមទាំងបានលួចទូរសព្ទ័ គ្រឿងអលង្ការ និងម៉ូតូថែមទៀតផង ។

លោកទូចបាននិយាយទៀតថា នៅថ្ងៃសៅរ៍ប្រហែលម៉ោង ៣ ទាភ្លឺ ក្រុមចោរនាក់នេះបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះថា សាំង សោភ័ណ្ឌ អាយុ ២២ ឆ្នាំ ជាអ្នករត់តុនៅភោជនីយដ្ឋាន Metro នៅដូនពេញ ។ ក្រោយពីបានលួចម៉ូតូយកទៅ ក្រុមចោរបានត្រលប់ទៅផ្ទះជួលរបស់ពួកគេនៅ ពោធិ៍សែនជ័យ ។ ហើយប៉ូលីសក៏បានតាមដានដោយប្រើប្រាស់ប្រព័ន្ធ GPS របស់ម៉ូតូដែលគេលួច រហូតចាប់ខ្លួនយកមកដាក់ទោស ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes