CamNews

iPhone ជំនាន់បន្ទាប់របស់ Apple អាចនឹងប្រើប្រាស់អេក្រង់ ប្រភេទ OLED របស់ក្រុមហ៊ុន Sharp

បច្ចុប្បន្ន Apple កំពុងប្រើប្រាស់អេក្រង់ LCD នៅលើបណ្តា iPhone ទាំងអស់របស់ក្រុមហ៊ុន។ ជាក់ស្តែង​រឿងនេះវាអាចនឹងត្រូវបានផ្លាស់ប្តូរហើយ នៅឆ្នាំក្រោយ ពេលដែល Apple កំពុងតែដាក់ចេញផែនការ​ស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED មានគុណភាពមួយ សម្រាប់ខ្លួន។

(រូបតំណាង)

តាមប្រភពពី 9to5mac បានឲ្យដឹងថា Apple កំពុងតែធ្វើការចរចារជាមួយក្រុមហ៊ុន Sharp ដើម្បីឲ្យក្រុម​ហ៊ុនជប៉ុននេះ ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED ដល់ iPhone នៅក្នុងឆ្នាំ២០១៧ (លទ្ធភាពច្រើន​វាជា iPhone 8)។ ដូច្នេះ កិច្ចសន្យានឹងត្រូវបានចុះហត្ថលេខា ប្រសិនបើ Sharp បានបង្ហាញឲ្យឃើញ​ថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផលិតអេក្រង់ OLED មានគុណភាពខ្ពស់ ជាមួយនឹងបរិមាណ​ដ៏ច្រើនមួយ។

មុននេះ កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅថ្មីៗនេះ Sharp បានប្រកាសពីផែនការវិនិយោគរបស់ខ្លួន​ជាមួយនឹងទឹកប្រាក់ប្រហែល ៥៦៦លានដុល្លារ ដើម្បីបង្កើនចំនួនម៉ាស៊ីនផលិត នៅតាមបណ្តារោងចក្រ​ផលិតអេក្រង់ OLED របស់ខ្លួន​នៅខេត្តចំនួនពីរគឺ ខេត្ត Mie និងខេត្ត Osaka។ ក្រៅពីនេះ Sharp ក៏បាន​ដាក់ចេញនូវគោលដៅ អាចសាងសង់រោងចក្រផលិតអេក្រង់ OLED ថ្មីៗជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាផ្នែកមួយ នៅក្នុងកញ្ចប់គាំទ្រយុទ្ធសាស្រ្តតម្លៃជិត ២ពាន់លានដុល្លារ​ របស់​ Foxconn ដែលជាម្ចាស់ថ្មីរបស់ Sharp ក្នុងគោលបំណងជួយឲ្យក្រុមហ៊ុនបង្កើនលទ្ធភាពផលិតអេក្រង់​OLED បានច្រើនជាងមុន៕

- iPhone ស៊េរីថ្មីមួយគ្រឿងទៀត ហើបរបើកជាពីរ នៅក្នុងប្រអប់តែម្តង នៅប្រទេសចិន
- Samsung Galaxy S8 នឹងមានអេក្រង់យ៉ាងច្បាស់ ច្បាស់ជាង S7 ទៅទៀត រហូតដល់ទៅ 4K

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5mac, vreview