(ភ្នំពេញ)៖ បណ្តាញសន្តិភាព និងយុត្តិធម៌ ដែលរួមមានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន១៤៧ ដែលកំពុងមានសកម្មភាពនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានសម្តែងការសោកស្តាយជាពន់ពេក និងមិនអាចទទួលយកបានជាដាច់ខាតនូវគំនិតរបស់អង្គការ និងសមាគមមួយក្តាប់តូច ដែលបានធ្វើការផ្សព្វផ្សាយ និងបំផុសឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅ ក្នុងគោលបំណងទាមទារឲ្យមានការដោះលែង ជនជាប់ចោទទាំង៥នាក់ ដែលតុលាការកំពុងកាត់ទោស។

សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសន្តិភាព និងយុត្តិធម៌ ដែលចេញនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា៖ «ទង្វើបែបនេះ យើងខ្ញុំជាអង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា មិនអាចទទួលយកបានជាដាច់ខាតនូវគំនិតដ៏ល្ងង់ខ្លៅ របស់សង្គមស៊ីវិលទាំងនោះ ដែលសកម្មភាពទាំងនោះ គឺបានបង្ហាញពីចរិតនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបង្ខំឲ្យប្រជាជនខ្មែរ ទូទាំងប្រទេសស្លៀកពាក់ខ្មៅ»។

«យើងខ្ញុំសូមធ្វើការគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការក្នុងការការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គមជូន ប្រជាពលរដ្ឋ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តច្បាប់ឲ្យម៉ឹងម៉ាត់ និងថ្កោលទោសជាដាច់ខាត ចំពោះជនណា ឬអង្គការមិនមែនរដ្ឋាភិបាល និងសមាគមណាដែលមានគោលបំណងបង្កអសន្តិសុខ សុវត្ថិភាព ស្ថេរភាពសង្គម»៕

ខាងក្រោមេនះ ជាសេចក្តីថ្លែងការណ៍រួមរបស់បណ្តាញសន្តិភាព និងយុត្តិធម៌៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី