(ភ្នំពេញ)៖ តារាចម្រៀងកំពុងតែស្ថិតក្នុង អារម្មណ៍ប្រិយមិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ លោក ប៉ុន សុណារិន្ទ ហៅ ខេម ហាក់កំពុងតែល្បីល្បាញជាងគេ ក្នុងផលិតថោន និងមានប្រែក្លាយកម្រិតជីវភាព មានទ្រព្យសម្បតិ្តស្តុកស្តម្ភ ក្នុងចំណោមតារាចម្រៀងជួរមុខ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែប៉ុណ្ណោះ។ អ្វីតែគួរឲ្យចាប់អារម្មណ៍ សម្រាប់តារាចម្រៀងសំនៀងស្អក ខេម បន្ទាប់ពីប្រកាសថា មានបទចម្រៀងស្វាគមន៍ឆ្នាំ២០១៦រួចមក ថ្មីៗនេះ ត្រូវបានប្រភពព័ត៌មាន ចេញពីបុគ្គលិកបម្រើការងារ នៅក្នុងស្ថានីយទូរទស្សន៍ CTN បានទម្លាយថា ខេម ហាក់ធ្វើឫពារឆ្មើងឆ្មៃ ភ្លេចគ្រាកំសត់កម្រជាមួយ CTN ខណៈហៅឡើងច្រៀងកម្មវិធីប្រគំតន្រ្តីម្ដង ដូចអូសឫស្សីបញ្ច្រាសចុង។

តារាចម្រៀង ខេម ជារឿយៗត្រូវបានអ្នកធ្វើការជាមួយ រិះគន់រឿងអត្តចរឹត ឆ្មើងឆ្មៃមិនសូវទន់ភ្លន់ ពិសេសរឿងបោះពាក្យសម្ដី ដាក់អ្នកនិពន្ធម្នាក់ ក្នុងផលិតកម្ម ថោន។ ប៉ុន្តែលោកនៅតែល្បី ទោះច្រៀងបទក្មេងថ្នាក់ទី៥និពន្ធក៏ដោយ ធ្វើឲ្យអ្នកនិពន្ធរូបនោះ ក្អួតឈាមរាប់ខែ ។ ក្រោយមកត្រូវបានគេដឹងថា ខេម ក៏សុំទោសអ្នកនិពន្ធរូបនោះ ព្រោះលោកមិនគួរប្រើពាក្យធ្ងន់ធ្ងរបែបនេះទេ ហើយអ្នកទាំងពីរក៏ចុះសម្រុងគ្នាវិញជាធម្មតា ។

ថ្មីៗនេះ ប្រភពពីបុគ្គលិកស្ថានីយ ទូរទស្សន៍ CTN នាំគ្នានិយាយមិនល្អ ពីតារាចម្រៀងរូបនេះទៀតហើយ ព្រោះនរកណាៗក៏ដឹងដែរថា តារាចម្រៀង ខេម មានប្រវត្តិចេញពីការប្រឡង «Boy Band» របស់ស្ថានីយទូរទស្សន៍មួយនេះ ដែលកាលនោះ កម្មវិធីរៀបចំឡើងដោយលោក គួច ខេវិន ។ ភាពជោគរបស់តារាចម្រៀង ខេម រហូតមកដល់ថ្ងៃនេះ បានដុះចេញពីស្ថានីយទូរទស្សន៍ CTN ហើយជារឿយៗលោកត្រូវបានទស្សន៍មួយនេះ អញ្ជើញដើម្បីឡើងច្រៀង ក្នុងកម្មវិធីផ្សេងៗ ជាហូរហែ។

បុគ្គលិកនៃស្ថានីយទូរទស្សន៍ CTN បាននិយាយប្រាប់ KhmerTALKING ថា លោក ខេម សម្ញែងឫកដូចជាមនុស្សល្បីល្បាញមកពីណា ហាក់មិនមែនមនុស្សម្នាក់ ដែលធ្លាប់កំសត់កំរនៅ CTN កាលពីជំនាន់លោកនៅលំបាក ព្រោះលោកគិតថាមានសព្វថ្ងៃ ដោយសារផលិតកម្ម ថោន ជាអ្នកលើកស្ទួយ ប៉ុន្តែភ្លេចគិតថា បើគ្មាន CTN ខេមក៏គ្មានថ្ងៃនេះដែរ ។

ពិធីករដ៏ល្បីល្បាញមួយរូប នៅស្ថានីយទូរទស្សន៍ CTN បានប្រាប់ថា ខេម ឫកពារគ្មានអ្នកណាស្មើឡើយ ទោះអង្គុយតុរួមគ្នា ក៏គ្មានពេលគេជល់កែវជាមួយដែរ ហើយ ស្ទើរតែមិនមើលមុខគេឯងទៀតផង ធ្វើឲ្យពិធីកររូបនោះ គ្រវីក្បាលហួសចិត្តមិនស្ទើរ ។

KhmerTALKING មិនអាចទាក់ទង តារាចម្រៀង ខេម ដើម្បីបំភ្លឺបានទេ ជុំវិញរឿងរ៉ាវ ការទម្លាយបែបវាយប្រហារ លើអត្តចរឹតពីសំណាក់បុគ្គលិកស្ថានីយទូរទស្សន៍ដ៏ធំមួយនេះ រិះគន់លោកថា ជាមនុស្សឆ្មើងឆ្មៃ ក្រអើតក្រទម ភ្លេចកំណើតជាដើម៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី