CamNews

Vardy ខក​ខាន​ជួយ​អង់គ្លេស ប៉ះ​អូស្រ្តាលី ដោយ​សារ​ចំ​ថ្ងៃ​​រៀប​​មង្គល​​ការ​របស់​ខ្លួន

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Jamie Vardy មកពីក្លឹបកញ្ជ្រោង Leicester City ខកខានជួយក្រុមជម្រើសជាតិអង់គ្លេស ១​ប្រកួត​ពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អូស្រា្តលី​ក្នុងមិត្តភាពអន្តរជាតិ នៅរាត្រីថ្ងៃសុក្រសប្តាហ៍នេះ ដោយសារ តែថ្ងៃរៀបមង្គលការរបស់ខ្លួន ។

កីឡាករដែលរកបានគ្រាប់ជ័យជំនះ ពេលឈ្នះក្រុមភ្ញៀវតួកគី ២-១ ក្នុងមិត្តភាពយប់មិញនេះនឹងខកខាន ១ប្រកួតដំបូង របស់អង់គ្លេស ក្រោយ​ចាប់​ផ្តើម​ចូល​លេង​បាន​៣​ប្រកួត​មក​នេះ ដោយសារតែចំថ្ងៃរៀបមង្គលការរវាង​កីឡាករ​វ័យ​២៩​ឆ្នាំ ដែល​​បាន​ពន្យារ​ពេល​រៀប​ការ​១​ឆ្នាំ​មក​ហើយ ។

ទន្ទឹមគ្នានោះដែរគ្រូបង្វឹកអង់គ្លេសលោក Roy Hodgson ក៏បានថ្លែងប្រាប់ BBC ដែរថា «វាដល់ពេលហើយសម្រាប់ Vardy ដែល​ត្រូវ​ចូល​រោង​ការ មុន​២​ថ្ងៃ​ដែល​អង់គ្លេស ត្រូវប៉ះក្រុមមកពីទ្វីបអាស៊ីអូស្រ្តាលី ដែលជាប្រកួតសំខាន់លើកទី២ មុនទៅលេង Euro 2016 នៅបារាំង» ។

លោក Hodgson បានបន្តថា «ខ្ញុំមិនគិតថា កន្លែងរបស់គាត់ក្នុងក្រុមជម្រើសជាតិខ្វះចន្លោះឡើយ ដោយយើងត្រូវតែ សំឡឹង​រក​​កីឡាករ​​ណា​ផ្សេង​ទៀត ដើម្បីជំនួស» ។

សម្រាប់កីឡាករដែលស៊ុតបញ្ចូលទីបាន២៤គ្រាប់ ជួយក្រុម Leicester City ឈ្នះពាន Premier League រដូវកាលឆ្នាំ ២០១៥-២០១៦ នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រូបគេនឹងចូលហ្វឹកក្នុងក្រុមជម្រើសជាតិអង់គ្លេសភ្លាមៗ ក្រោយ​ពី​រៀប​មង្គល​ការ​រួច ពោល​គឺ​នៅ​មុន​ប៉ះ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ថ្ងៃ​ទី​២ មិថុនា នៅកីឡដ្ឋាន Wembley និងធ្វើដំណើរទៅបារាំងរួមគ្នាថ្ងៃទី៥ មិថុនា ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង