CamNews

ចៅ​ប្រុស​តិរច្ឆាន ខឹង​ជី​តា​ប្រើ​ឲ្យ​យក​ឈើ​ច្រត់​មក​ផ្ទះ ​ទាញ​កាំ​បិត​ចាក់​សម្លាប់

(នីហ្សេរីយ៉ា)៖ បុរសជនជាតិ​នី​ហ្សេរីយ៉ា​ម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីគេបានសម្លាប់ជីតា ដែលមានអាយុ១០០ឆ្នាំទៅហើយ ដោយសារតែខឹងប្រាប់ខ្លួន ឲ្យយកឈើច្រត់មកផ្ទះប៉ុណ្ណោះ។

នៅថ្ងៃកើតហេតុ ចៅប្រុសតិរច្ឆាន​​អាយុ២២ឆ្នាំ ឈ្មោះ Chukwuebuka Umunna ផ្ទុះកំហឹង​នឹងជីតាយ៉ាងខ្លាំង ដែលបានប្រាប់គេឲ្យទៅយក ឈើច្រត់មកផ្ទះ និងណែនាំគេជាច្រើន ប៉ុន្តែ​ជនដៃដល់មិនស្តាប់ឡើយ បែរជាខឹងជនរងគ្រោះ​ជាជីតា​ឈ្មោះ Anusiem Umunna រួចចង់បណ្តេញគាត់ចេញពី​ផ្ទះ​ទៀត តែជីតាមិនព្រ​ម​ទើបគេផ្ទុះ​កំហឹងខ្លាំង ស្ទុះទៅ​ទាញកាំបិតមកចាក់ជីតា តែម្តង។

Chigaeme​zu ប្អូនប្រុសរបស់ជនដៃដល់ គឺជាសាក្សីនៅក្នុងការវាយប្រហារនេះ ព្រោះតែគេឮសម្លេងឈ្លោះប្រកែកគ្នា និងឃើញហេតុការណ៍ផ្ទាល់ ក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដែរ តែជីតាស្លាប់ទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង