CamNews

ព័ត៌មានអន្តរជាតិ 

"ហេតុផល ចេះឈឺឆ្អាល" ISIS ប្រកាសសងសឹក បាញ់គ្រាប់រ៉ុកកែត ៣ គ្រាប់ ទាំងកម្រោល

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមមួយក្រុម ដែលមានទំនាក់ទំនងស្អិតខ្លាំងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នោះ អោយដឹងថា ពួកគេបានបាញ់គ្រាប់រ៉ុកកែត ៣ គ្រាប់ ចូលទៅក្នុងប្រទេសអ៊ី ស្រាអែល ដោយបាញ់ចេញពី តំបន់ Sinai ប្រទេស អេហ្ស៊ីប ។


គួរបញ្ជាក់ថា ក្រុមឧទ្ទាមមួយក្រុម ដែលមានទំនាក់ទំនងស្អិតខ្លាំងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ជ្រុល និយម ISIS បានហៅខ្លួនឯងថា Sinai Province បន្តគូសបញ្ជាក់   បន្ថែម អោយដឹងថា ករណីបាញ់ គ្រាប់រ៉ុកកែតលើកនេះ ចូលទៅក្នុងទឹកដី ប្រទេសអ៊ីស្រាអែល  ព្រោះ អ៊ីស្រាអែល ចេះដឹងរឿងខ្លាំង គាំទ្រដល់សកម្មភាពយោធា អេហ្ស៊ីប ដែលកំពុង តែ ប្រឆាំងពួកគេ នេះគឺជាការបាញ់គ្រាប់រ៉ុកកែត សងសឹង "retaliation rocket" ។


បើតាមភាគី អ៊ីស្រាអែល បញ្ជាក់មកវិញអោយដឹងថា  រ៉ុក កែត ២   គ្រាប់ បានបាញ់មកលើប្រទេស ខ្លួន ធ្លាក់ចំភាគ ខាងត្បូង ប្រទេស ក្នុងនោះ ពុំ  បណ្តាល    អោយមាននរណាម្នាក់ រងគ្រោះ ឈាន ដល់ស្លាប់បាត់បង់ជីវិតនោះទេ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ ហោចណាស់ ពលទា ហានអេហ្ស៊ីប ១៧ នាក់ និង ក្រុមសកម្មជន ISIS ១០០ នាក់ បាន   ស្លាប់បាត់បង់ជីវិត នៅក្នុងការ ប៉ះទង្គិច នាភាគខាងជើង តំបន់ Sinai ចាប់តាំងពីថ្ងៃពុធមក ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS