CamNews

តារា 

ទៅវត្តព្រឹកមិញ ខេមរៈ សេរីមន្ត ធ្វើឲ្យអ្នកគាំទ្រ...

ភ្នំពេញ ៖ នៅក្នុងបណ្តាញសង្គមកាលពីព្រឹកមិញនេះ តារាចម្រៀងដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងគឺ លោក ខេមរៈ សេរីមន្ត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញវត្តមានរបស់លោក នៅក្នុងវត្តសំរោងអណ្តែត ។ 

ម្ចាស់បទ​ "ពេលអូនមានអ្នកថ្មីបងធ្វើអ្វីក៏ខុស"​ បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយនិង Fans បានសុំលោកថតព្រោងព្រាត ដោយសារតែលោកជាតារាល្បី ម្យ៉ាងវិញទៀត តារាចម្រៀងជើងចាស់ មួយដួងនេះថែមទាំងត្រូវអ្នកគាំទ្រកោតសរសើរថា ជាតារាមិនចេះវាយឬក ក្រអើតក្រទមទៀតផង ។ ហើយនៅក្នុងនោះផងដែរ តារាចម្រៀងទើបផ្លាស់ទ្រនំរូបនេះ បានភ្ជាប់មកជាមួយនិងចំណងជើងថា "ថ្ងៃនេះខ្ញុំបានទៅបិណ្ឌ8នៅវត្តសំរោងអណ្តែតសូមឧទិស្ទដល់ជីដូនជីតាញាតិកាប្រាំពីសន្តានដែលបានចែកឋាននឹងសូមអគុណពូមីងបងប្អូនដែលបានរាក់ទាក់រូបខ្ញុំយ៉ាងកក់ក្ដៅ សូមចែកបុណ្យដល់បងប្អូនទាំងអស់គ្នា" ។ 

កុំឲ្យខាតពេលយូរទៅទស្សនារូបថត និងសកម្មភាពខ្លះៗរបស់ លោក ខេមរៈ សេរីមន្ត ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនរបស់លោកនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕








ដោយ​ ៖ គន្ធា


Tags: Khemarak srery mun