CamNews

ព័ត៌មានអន្តរជាតិ 

បេសកម្មសង្គ្រាម ៣ ថ្ងៃជាមួយហ្គេម លទ្ធផលត្រូវស្លាប់អ្នកលេង មុខកុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៖​ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតមានឡើងក្នុងផ្ទះ សេវាកម្មអ៊ីធើណេត នៅទីក្រុង​ តៃប៉ិ ប្រទេសតៃវ៉ាន់ ដោយករណីបុរសម្នាក់បានស្លាប់ក្នុង កៅអីមុខកុំព្យូទ័រប្រើអ៊ិនធើណេត ក្រោយពី​ប្រើពេលវេលាអស់រយៈពេល ៣ ថ្ងៃដើម្បីធ្វើសង្គ្រាមជាមួយ ហ្គេម ( Game) ។ 

បុរសជនជាតិតៃវ៉ាន់វ័យ ៣២ ម្នាក់បានត្រូវគេសង្ស័យថា ស្លាប់បាត់បង់ជីវិតនៅលើកៅអី ក្នុងបន្ទាប់​អ៊ិនធើណេត ធ្វើឲ្យ​មានការភ្ញាក់ផ្អើល ឆោឡោពាសពេញហ៊ាងទាំងមូល ។ សាកសពដែលត្រូវបានរាយការណ៍នេះ មាន​ឈ្មោះថា Hsieh ដែលជាអតិថិជនសំខាន់បំផុត តែងតែទៅទីនោះជារៀងរាល់ថ្ងៃ ។ មុនហេតុការណ៍​ដែលកើតឡើងដូច្នោះ សាកសពត្រូវបានបុគ្គលិក និង មិត្ដរួមល្បែងកម្សាន្ដដូចគ្នាយល់ច្រលំថា គាត់​កំពុងតែ គេងលក់​ ពីព្រោះកន្លងមកគាត់តែងតែ​មានទំលាប់អស់កម្លាំង ហើយគេងមួយស្របក់ ។ ប៉ុន្ដែពេលនេះ មិនដូចជារាល់ដងទេ ខណៈពេលដែល បុគ្គលិក​រៀបចំទុកដាក់ស្រាប់តែសង្ស័យថា គាត់​មិនបានដកដង្ហើម ហើយគ្មានសកម្មភាពអ្វីទាំងអស់ ទើបធ្វើឲ្យភ្ញាក់ផ្អើល ហៅអ្នកដទៃទៀត ឲ្យប្រញាប់នាំគាត់ទៅមន្ទីពេទ្យ ប៉ុន្ដែជាអកុសលពេលទៅដល់មន្ទីពេទ្យ ក្រោយការពិនិត្យរបស់គ្រូពេទ្យ បានបង្ហាញថា គាត់បានស្លាប់បាត់ទៅហើយ ។  មូលហេតុដែលបង្កឡើងដូច្នោះគឺត្រូវទទួល​ការសន្និដ្ឋានពីគ្រូពេទ្យថា​ស្លាប់ដោយ សាគាំងបេះដូង ។ 

ទន្ទឹម​នឹងករណីស្លាប់ដោយសារ ការញៀននឹងអ៊ិនធើណេត ដូច្នោះ យោងតាមរបាយការណ៍ប៉ូលីស​បានបញ្ជាក់ឲ្យដឹងថា នេះគឺជាករណីទី ២ ហើយបន្ទាប់ពីករណីទី​ ១ បានកើតមានកាលពីឆ្នាំ​ ២០១៤ ។​ មន្រ្ដីប៉ូលីសបានបន្ថែមទៀតថា ករណីនេះបណ្ដាលមកពីម្ចាស់ហ៊ាង ខ្វះការយកចិត្ដទុកដាក់ខ្ពស់ដល់​អតិថិជន ទើបបង្កឡើងដូច្នោះ ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ channelnewsasia



Tags: International News Taiwanese man Internet gaming