CamNews

ព័ត៌មានអន្តរជាតិ 

១៣ នាក់ទៀតហើយ ស្លាប់ព្រឹកមិញនេះ ដោយការវាយប្រហារ បាញ់ផ្តក់ ដោយកាំភ្លើងធំ

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ពលរដ្ឋប៉ាឡេស្ទីន ១៣ នាក់ ត្រូវបានសម្លាប់ ខណៈច្រើននាក់ ផ្សេងៗទៀត ទទួលរងរបួស ធ្ងន់ និង ស្រាល កាលពីវេលាព្រឹកមិញនេះ ក្រោយពីមានការវាយប្រហារ ដោយកាំភ្លើងធំ ពី អ៊ីស្រាអ៊ែល ទៅលើសាលារៀនមួយកន្លែងដែលត្រូវបានគេយកមកប្រើប្រាស់ធ្វើជា ទីជម្រកបណ្តោះអាសន្ន ដោយក្រុមមនុស្ស ផ្លាស់ទី នៅក្នុង  តំបន់  Gaza  Strip នេះបើយោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ។

បុរសជាអ្នកនាំពាក្យ    អោយ ក្រសួងសុខាភិបាល  លោក Ashraf al-Qedra មន្ទីរពេទ្យ នៅឯភាគខាង ជើងទីក្រុង ហ្គាសា   បាន ទទួលសពជនរងគ្រោះ និង អ្នករងរបួសផ្សេងៗ ទៀត កាលពីព្រឹកមិញនេះ ក្រោយពីមានការវាយប្រហារសម្លាប់  រង្គាល  ទៅលើសាលារៀន  របស់ អង្គការ  សហប្រជាជាតិ មួយ នេះ​។ ដោយនៅក្នុងនោះ លោក Al-Qedra បញ្ជាក់ថា អ៊ីស្រាអ៊ែល ពុំទាន់មានប្រតិកម្មណាមួយស្តីអំពី ការវាយប្រហារមួយនេះនៅឡើយទេ ។

គួររំឭកថា កាលពីថ្ងៃទី ២៥ កក្កដា កន្លងទៅនេះ មានការវាយប្រហារ  ស្រដៀងគ្នានេះ ដែរ ពោលបាន សម្លាប់មនុស្ស ១៦ នាក់ និង ច្រើនជាង ១០០ នាក់ របួស ក្រោយវាយប្រហារ ទៅ លើសាលារៀន UN ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Biet Hanoun ត្រូវបានគេយកមកប្រើប្រាស់​ ជាបណ្តោះអាសន្នធ្វើជា ទីជម្រក ។

គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នភាព  ជន ជាតិប៉ាឡេស្ទីន ចំនួន ១,២០០ នាក់ ត្រូវបានសម្លាប់ និង ជាង ៦,៧០០នាក់រងរបួស ក្រោយ  ពីមាន ការវាយប្រហារ នៅ តំបន់ ហ្គាសាស្ទ្រីព ចាប់តាំងពីថ្ងៃទី ៨ កក្កដា មកម្ល៉េះ រវាង អ៊ីស្រាអ៊ែល និងក្រុមឧទ្ទាម ហាម៉ាស់ ៕

- អាន ៖ ខ្លោចចិត្ត ៖ ត្រឹមតែ ១ រំលងអាធ្រាត្រ វាយប្រហារ សម្លាប់មនុស្ស តិចបំផុត ១០០ នាក់ (មានវីដេអូ)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news World news Israel Gaza Rocket