CamNews

តារា 

រឿងពីរយ៉ាងដែល Hailey ភ័យខ្លាចខ្លាំងបំផុតថា Justin ត្រលប់ទៅរក Selena វិញ!!

យោងទៅតាមប្រភពពី Hollywood Life បានឲ្យដឹងថា នាង Hailey Baldwin មានបំណងចង់រៀបការ ហើយមិនចង់ឲ្យអ្វីមួយមកបំផ្លាញពិធីមង្គលការរបស់នាង ជាពិសេសគឺនៅពេលដែលបានឃើញតារាចម្រៀងនាង Selena gomez បង្ហោះរូបថតសិចសុីជាច្រើនសន្លឹក នៅលើគណនីអុិនស្រ្តាក្រាម កាលពីពេលថ្មីៗនេះ ។ រូបថតជាច្រើនសន្លឹកបានបង្ហាញពីភាពសប្បាយរីករាយរបស់ Selena ជាមួយនិងមិត្តភក្តិរបស់នាង ។ ប្រភពដដែលបន្ថែមទៀតថា សកម្មភាពទាំងនេះ គឺតារាចម្រៀងរូបនេះ ចង់បង្ហាញឲ្យអតីតមិត្តប្រុសគឺលោក Justin មានការស្តាយក្រោយ បន្ទាប់ពីបែកបាក់ជាមួយនិងនាង ។ 

ប្រភពជិតស្និទ្ធរបស់ Hailey បាននិយាយថា គ្រាន់តែរូបថតប៉ុន្មានសន្លឹករបស់ Selena សោះ មិននឹកស្មានថា ជះឥទ្ធិពលដល់ Hailey រហូតដល់ថ្នាក់ចង់ឲ្យរៀបការ ឲ្យបានឆាប់តាមដែលធ្វើទៅបាន ព្រោះនាងជឿថា ការរៀបការ និងពាក្យសម្បថពេលរៀបការ អាចធ្វើឲ្យ Selena ចាកឆ្ងាយពីជីវីត Justin ជារៀងរហូត ។ តែទោះបីជាយ៉ាងណាក៏ដោយ Hailey នៅតែមិនចង់ដាក់សម្ពាធទៅលើ Justin ជាមួយនឹងរឿងរៀបការ ប៉ុន្តែតារាម៉ូដែលរូបនេះ ភ័យខ្លាចសង្សារចាស់ពីរនាក់នេះត្រលប់ទៅរកគ្នាវិញ ។ 


ថ្មីៗនេះ ប្រភពជិតស្និទ្ធដដែលបានប្រាប់វេបសាយក្នុងស្រុកថា រឿងពីរយ៉ាងដែល Hailey ភ័យខ្លាចខ្លាំងបំផុតថា Justin ត្រលប់ទៅរក Selena វិញ គឺ ថ្មីៗនេះ Selena បង្ហោះរូបថតទាក់ទាញការចាប់អារម្មណ៍នៅលើគណនីអុិនស្រ្តាក្រាម ។ ហើយមួយវិញទៀត គឺមានវេបសាយជាច្រើនបានចុះផ្សាយថា Selena នៅតែមិនដាច់អាល័យចំពោះការលុបរូបថតផ្អែមល្អែមជាច្រើនជាមួយ Justin នៅឡើយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez