CamNews

តារា 

Mark Prin និង Kimberly សន្យាថាមកនឹងកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ប្រសិនបើ....

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាល្បីប្រចាំប្រទេសថៃ គឺនាង Bow Benjawan, Mark Prin និងនាង Kimmy Kimberly ព្រមទាំងមិត្តរបស់ពួកគេប៉ុន្មាននាក់ទៀត បានវិលត្រលប់ទៅកាន់ប្រទេសថៃ បន្ទាប់ពីដំណើរកំសាន្តដ៏អស្ចារ្យរបស់ពួកគេត្រូវបានបញ្ចប់នៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា ។ 

មុនពេលចាកចេញពីទីក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ នាង Kimmy Kimberly ក៏បានធ្វើការ lived a video នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង ហើយនិយាយថា ក្រុមអ្នកគាំទ្រនៅប្រទេសកម្ពុជា ពិតជាធ្វើការស្វាគមន៍ពួកគេបានយ៉ាងកក់ក្តៅ និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។ 





អ្វីដែលធ្វើឲ្យ Fans កាន់តែរំភើបគឺ Mark Prin បាន lived a video នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកដូចគ្នា ដោយនិយាយថា សួស្តីជាភាសាខ្មែរ ព្រមទាំងសរសើរម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា​ថា មានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង ។ 

រឿងដែលកាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំងជាងនេះគឺ គូស្នេហ៍ដែលផ្អែមល្អែមដូចស្រមោចនិងស្ករ លោក Mark Prin និង Kimberly សន្យាថា ពួកគេនឹងមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត ប្រសិនបើមានពេលទំនេរគ្រប់គ្រាន់ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Mark prin Kimberly