ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេសចុះផ្សាយ អោយដឹងថា អំឡុង ឆ្នាំកន្លងទៅនេះ ឆ្នាំ ២០១៤ ជប៉ុន គឺជាប្រទេសមួយ ដែលមានអាត្រា អ្នកធ្វើអត្តឃាតខ្ពស់បំផុត លំដាប់លេខ ៣ លើពិភពលោក ពោល ច្រើនជាង ២៥,០០០០ នាក់ បានសម្លាប់ រយៈពេល ១ ឆ្នាំ ស្មើនឹង ៧០ នាក់ បានធ្វើអត្តឃាតក្នុងមួយថ្ងៃៗនៅក្នុងប្រទេសជប៉ុនភាគច្រើននៃអ្នកធ្វើអត្តឃាត គឺជា បុរស ។
គួរបញ្ជាក់ថា ជាមួយនឹងតួរលេខផ្លូវការ ដល់កំពូលមួយនេះ មិនញ៉ាំងអោយជប៉ុនជាប្រទេសដែល មានអាត្រាអត្តឃាតខ្ពស់បំផុតលើលោកនោះទេ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍ តួយ៉ាង កូរ៉េខាងត្បូងឯណោះទេ ដែលឈរនៅលំដាប់កំពូល ។ របាយការណ៍បន្តបញ្ជាក់អោយដឹង ថា តួលេខអត្តឃាត នៅជប៉ុន គឺនាំមកដល់ទៅ ៣ ដង បើធៀបទៅនឹងតួរលេខអ្នកធ្វើអត្តឃាតពី ចក្រភពអង់គ្លេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី