ថៃៈ រឿងរ៉ាវដ៏ហួសចិត្តមួយ បានកើតឡើងនៅក្នុងសង្គមថៃ ធ្វើអោយអ្នកដឹងរឿង នាំគ្នារិះគន់ និងដាក់បណ្ដាសារ ទៅលើស្ត្រី ថៃ វ័យក្មេងមួយរូប ដោយសារតែស្ត្រីថៃ វ័យក្មេងរូបនោះងុបងុល នឹងប្រុសក្មេង ដែលជាសហាយ ស្មន់របស់ខ្លួនខ្លាំងពេក សុខចិត្តឃុបឃិតជួយលាក់បំពួន បើទោះបីសហាយស្មន់រូបនោះ ចាប់រំលោភកូនស្រី របស់នាងដែល ទើបមានអាយុមិនដល់២ខួបផងនោះ រហូតដល់ស្លាប់យ៉ាងណាក្ដី។
ហេតុការណ៏ដ៏ភ្ញាក់ផ្អើល និងធ្វើអោយមហាជនដឹងរឿងនាំគ្នានិន្ទា ទៅលើស្រីផឹតក្បត់ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅនេះ នៅក្នុងខេត្តណងខាយប្រទេសថៃ ។ យោងតាមព័ត៌មាន គេមិន បានបញ្ចេញឈ្មោះនិងអត្តសញ្ញាណស្ត្រីផឹតក្បត់ និងប្រុសជាសហាយស្មន់ អោយបានលំអិតនោះទេ ដោយគេគ្រាន់តែដឹងថា ពួកគេមានអាយុខ្ទង់ជាង២០ឆ្នាំប៉ុណ្ណោះ។
តាមដំណើររឿងបានរៀបរាប់អោយដឹងថា ស្ត្រីវ័យក្មេងខាងលើមានកូនស្រីម្នាក់ អាយុទើបតែ១ខួប៨ខែប៉ុណ្ណោះ និងមានប្ដីធ្វើទាហាននៅតំបន់ឆ្ងាយ ពីរបីខែទើបមកផ្ទះម្ដង ។ ខណៈប្ដីទៅបន្ទាយបាត់ៗ ស្រាប់តែស្ត្រីខាងលើ បានលួចទៅមានប្រុសឈ្មោលផឹតក្បត់ប្ដី ដែលខំទុកចិត្តនិងស្រឡាញ់ប្រពន្ធ។
លុះនៅថ្ងៃទី៣០ ខែកញ្ញា ខណៈស្ត្រីរូបនេះ បានពរកូនស្ត្រីទៅដេកជាមួយប្រុស សហាយដល់ ក្នុងបន្ទប់ជួល របស់សហាយនោះ ក្រោយពី ដេកជាមួយគ្នាហើយស្រាប់តែប្រុសសហាយ បានប្រើល្បិចអោយស្ត្រីខាងលើទៅទិញក្ដាម ដែលគេលក់នៅឆ្ងាយពីផ្ទះ យកមកហូប ហើយស្ត្រីរូបនេះមិនចាប់អារម្មណ៏ ក៏ទៅទិញដោយទុកកូនស្ត្រី អោយនៅជាមួយ សហាយមើលអោយ ។ ក្រោយស្ត្រីជាម្ដាយចេញបាត់ ស្រាប់តែប្រុសសហាយ ធ្វើសកម្មភាព ចាប់រំលោភកូន ស្រីដែលមានអាយុទើបតែ១ឆ្នាំ៨ខែ រហូតដល់នាងដាច់ខ្យល់ស្លាប់ នៅក្នុងបន្ទប់ផ្ទះជួល នោះតែម្ដងទៅ ។ លុះពេលម្ដាយមកពីទិញក្ដាមវិញ ឃើញហេតុការណ៏ដូច្នេះ មិនប្ដឹងសមត្ថកិច្ច អោយចាប់ខ្លួនប្រុសសហាយប៉ុណ្ណោះទេ បែរជា ឃុបឃិត ជួយលាក់បាំងហើយរត់គេចខ្លួន ជាមួយប្រុសសហាយ បាត់ទុកសាកសពកូនស្រីចោលនៅក្នុងផ្ទះជួល ទៅវិញ រហូតទាល់តែអ្នកជិតខាងដឹង ប្ដឹងសមត្ថកិច្ចអោយធ្វើការ ស្រាវជ្រាវរកមូលហេតុនិងឈានទៅដល់ការចាប់ ខ្លួនប្រុសសហាយនិងស្ត្រីជាម្ដាយ យកមកសួរនាំ ទើបបែកធ្លាយរឿងរ៉ាវអាស្រូវនេះ ឡើងតែម្ដងទៅ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល