CamNews

ព័ត៌មានអន្តរជាតិ 

គួរឱ្យអាណោចអាធ័មមែន! ទារិកាអាយុ ៣ ខែម្នាក់ត្រូវម៉ូតូកិនអូសរហូតដល់ស្លាប់

PRACHIN BURI -- ទារិកាអាយុ ៣ខែរបស់ឪពុកម្តាយវ័យជំទង់ បានស្លាប់បាត់បង់ជីវិត នៅពេលដែលនាង ត្រូវបានកិនអូស នៅលើដងផ្លូវ បន្ទាប់ពីសំពត់រុំខ្លួនរបស់នាង ជាប់នឹងកង់ខាងក្រោយរបស់ម៉ូតូម្ដាយឪពុករបស់នាង។

ម្តាយវ័យ ១៦ ឆ្នាំ និងប្ដីអាយុ ១៩ ឆ្នាំរបស់ទារិកាអភ័ពនេះ មានការរន្ធត់យ៉ាងខ្លាំង នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ កាលពីយប់ថ្ងៃអាទិត្យ នៅលើដងផ្លូវ Wang Takhian-Wang Thachang ក្នុងស្រុក Kabin Buri ។

លោក Wang Takhian Pol Capt Mani Saengchayapha បាននិយាយថា ទារិកានេះ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅលើថ្ងាសរបស់នាង ដែលត្រូវបានគេជឿថា ជាលទ្ធផលនៃកកិតនឹងផ្លូវថ្នល់។




យោងតាមការស៊ើបអង្កេតមួយបានឱ្យដឹងថា ម្តាយដែលជិះនៅពីក្រោយប្ដី ដោយធ្វើដំណើរពីក្រុងសក្វាវ មិនដឹងថា ក្រណាត់រុំជុំវិញកូនរបស់ខ្លួនរលុងធ្លាក់នោះទេ។ វា បានជាប់នៅក្នុងកង់ខាងក្រោយរបស់ម៉ូតូ ហើយទារិកាត្រូវបានទាញអូស ទៅតាមដងផ្លូវ។

វាយឺតពេលទៅហើយ ក្នុងការជួយសង្រ្គោះជីវិតទារិកាតូចនេះ នៅពេលដែលនាង ត្រូវបានទាញរបូតចេញពីរង្វង់ដៃឱបក្រសោបរបស់ម្ដាយនាង៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost


Tags: International news