CamNews

ព័ត៌មានអន្តរជាតិ 

ឃាតកម្ម​ចាក់​​សម្លាប់​​រង្គាល​​នៅ​ជប៉ុន​៖ អ្នក​ស្លាប់​កើន​​ដល់​​១៩​នាក់ និង​​រង​របួស​​២៦​នាក់

(ជប៉ុន)៖ យោងតាមសារព័ត៌មាន NHK របស់ជប៉ុន បានផ្សាយ Update ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះថា យ៉ាងហោចណាស់មនុស្ស១៩នាក់បានស្លាប់ និង២៦នាក់រងរបួស ដោយសារឃាតកម្ម ចាក់សម្លាប់យ៉ាងរង្គាល ដោយបុរសម្នាក់វ័យប្រមាណ២០ឆ្នាំ នៅមជ្ឈមណ្ឌលសម្រាប់ជនពិការ នៅភាគខាងលិច នៃទីក្រុងតូក្យូ ដែលជាករណីដ៏សហាវមួយ ចាប់តាំងពីសង្គ្រាមលោកលើកទី២។

ប៉ូលិសជប៉ុន បានឲ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ជនពិការ Tsukui Yamayurien ស្ថិតនៅទីក្រុង Sagamihara ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រពីតូក្យូ។ បុរសជាជនដៃដល់នោះត្រូវបានប៉ូលិសចាប់ខ្លួន ដោយប្រគល់ខ្លួនឲ្យប៉ូលិស។

ប៉ូលិស​ បានទទួលទូរស័ព្ទពីបុគ្គលិកនៅមជ្ឈមណ្ឌលសម្រាប់ជនពិការ នៅវេលាម៉ោង២៖៣០ព្រឹក រាយការណ៍ថា មានអំពើឃាតកម្មសម្លាប់ចាក់សម្លាប់មនុស្ស៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news