CamNews

តារា 

មានទ្រព្យសម្បត្តិមហាសាល ហើយជិតបានក្មេងរត់លេងពេញផ្ទះទៀត ជីវិតនាង Chompoo និងស្វាមីសេដ្ឋី កាន់តែ Sweet

ព័ត៌មានកំសាន្ត ៖ រូបថតដ៏សែនកក់ក្តៅជាច្រើនសន្លឹករបស់ក្រុមគ្រួសាររបស់នាង Chompoo araya សូម្បីតែមើលក៏មានអារម្មណ៍ថាមានក្តីសុខជំនួសតារាសម្តែងថៃរូបនេះខ្លាំងណាស់ ។​

នៅទីបំផុតគ្រួសារមួយដែលធ្លាប់តែរអ៊ូចង់បានកូននឹងគេពេលនេះក៏សមតាមបំណងហើយ នាង Chompoo araya និងលោក Nott Witsarut Rungsisingpipat ដែលជាស្វាមី មានទាំងទ្រពសម្បត្តិ មានកត្តិយស ព្រមទាំងមានកូនសម្រាប់បំពេញចំណងអាពាហ៍ពិពាហ៍ទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែឧសភានេះ តួស្រីក្នុងរឿង "ល្ខោនស្នេហ៍" រូបនេះ និងស្វាមីជាអ្នកមានទ្រព្យសម្បត្តិមហាសាលប្រចាំប្រទេសថៃរូបនេះ បានរៀបការជាមួយនិងគ្នាអស់រយៈពេល ២ ឆ្នាំហើយ ៕

 







ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Chompoo araya Nott Witsarut Rungsisingpipat