CamNews

តារា 

Janie ចាប់ផ្តើមបង្ហាញឈ្មោះភ្ញៀវដែលត្រូវចូលរួមមង្គលការ

ថៃ ៖ នៅថ្ងៃទី ១៩ ខែតុលា ខាងមុខនេះ គឺជាថ្ងៃពិសេសរបស់ Janie Tien Phosuwan និងគូស្នេហ៍វ័យក្មេងគឺលោក Mickey Allapach Na Pombhejara ។ ខណៈពេលដែលជិតដល់ថ្ងៃរៀបការ គូស្នេហ៍មួយគូនេះ តែងតែបង្ហាញភាពផ្អែមល្អែមជារឿយៗនៅលើគណនីអុិនស្រ្តាក្រាមរៀងៗខ្លួន ។ 

ប្រភពជិតដិតរបស់តារាស្រីនាង Janie Tien Phosuwan បានរាយការណ៍ប្រាប់វេបសាយក្នុងស្រុកថា ចាប់ផ្តើមបង្ហាញឈ្មោះភ្ញៀវដែលត្រូវចូលរួមមង្គលការបណ្តើរៗហើយ ។ ពិធីមង្គលការនេះនឹងប្រារព្ធធ្វើឡើងយ៉ាងអាធកអាធម ហើយមានភាគច្រើនជាតារាល្បីៗព្រោះ នាងគឺជាអ្នកមានមុខមាត់ម្នាក់ដែរ នៅក្នុងវិស័យសិល្បៈកំសាន្ត ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Janie Tien Phosuwan Mickey Allapach Na Pombhejara