CamNews

កំសាន្ត 

ដឹងទេថា លោក វ្លាឌីមៀ ពូទីន ឈរបន្ទាប់ពី CL ក្នុង «Time 100» មនុស្សមានឥទ្ធិពល ជាងគេលើលោក

កូរ៉េ៖ មេក្រុម 2NE1 តារាវ័យ២៤ឆ្នាំ CL នៅតែបន្តឈរនៅមុខគេក្នុងការបោះឆ្នោត ក្នុងទស្សនាវដ្តីអាម៉េរិក TIME 100 ជាមនុស្សដែល មានឥទ្ធិពលជាងគេលើលោក ។

ព័ត៌មានពីគេហទំព័រ YG បានឲ្យដឹងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នេះថា តារាសម្រៀងក្រុម CL ដែលមានឈ្មោះពិត Lee Chaerin កំពុងតែទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនាងកំពុងនាំមុខគេ ក្នុងការបោះឆ្នោត ក្នុងទស្សនាវដ្តីអាម៉េរិក TIME 100 ជាមនុស្សដែល មានឥទ្ធិពលលើលោក ។

ថ្ងៃទី១០ ខែមេសានេះជាថ្ងៃចុងក្រោយនៃការបោះឆ្នោត ។ ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្សីលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ក៏ជាបុគ្គលម្នាក់ឈរបន្ទាប់ពីតារា Rap កូរ៉េ CL ផងដែរ ។ CL នៅតែបន្តនាំមុខគេដែលបន្ទាប់ពីនាងមានលោក Vladimir Putin, Lady Gaga, Katy Berry, Beyonce និង Taylor Swift ។

TIME 100 នឹងធ្វើការប្រកាសអ្នកឈ្នះថ្ងៃទី១៦ ខែមេសានេះ ហើយអ្នកគាំទ្រតារាកូរ៉េ សង្ឃឹមថាឆ្នាំនេះ CL នឹងទទួលបានពានពី Time 100 ខណៈតារារូបនេះ កំពុងទទួលចំណាប់អារម្មណ៍ ពីប្រិយមិត្តអាម៉េរិក បន្ទាប់ពីលេចមុខក្នុងកម្មវិធី Ultra Music Festival (UMF) នៅ Miami កាលពីខែមីនាថ្មីៗកន្លងទៅ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea CL Vladimir Putin