CamNews

ព័ត៌មានជាតិ 

បើករថយន្តបុក ម៉ូតូរួចបន្តបើករត់ ចូលផ្ទះធ្វើមិនដឹង ថាមានរឿង អីកើតឡើង

ភ្នំពេញ ៖ បុរស២នាក់ បានរងរបួសធ្ងន់ ខណៈពួកគេកំពុង ជិះម៉ូតូមួយគ្រឿង ហើយត្រូវបាន រថយន្តកាមរី បាឡែន បើកវ៉ារថយន្តមួយគ្រឿង ទៀតជ្រុលបុកចំ ពីមុខពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ត្រូវរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៥៥នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខ ស្ថានីយប្រេងឥន្ទនៈកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវហើយរថយន្ត បង្កបានបើក គេចខ្លួន រហូត ទៅផ្ទះរបស់ខ្លួន លេខ១៩៦ នៅតាមបណ្តោយផ្លូវលេខ៩៣ ក្រុម១៧ សង្កាត់ទួលសង្កែរ និងបានព្យាយាមចាក់សោរបង ឡើងដេកបាត់ ដោយធ្វើដូចមិនមានរឿងអីកើតឡើង ក៏ត្រូវបានបងប្អូនជនរងគ្រោះ ដេញទាន់បង្កមានភាពភ្ញាក់ផ្អើលទាំងយប់ ។

តាមសាក្សីពីសន្តិសុខ ដែលយាមនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដា ស៊េរីចាស់មួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរ តាមបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-5040 បើកបរដោយបុរស ម្នាក់ធ្វើ ដំណើរបញ្ជ្រាស់ទិសគ្នា ក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន បុកចំពីមុខយ៉ាងពេញ ទំហឹង បណ្តាល អោយរងរបួសធ្ងន់ទាំង២នាក់ ហើយរថយន្តបង្កបានព្យាយាម បើករហូតដល់ចំណុច ផ្ទះលេខលេខ ១៩៦ ផ្លូវលេខ៩៣ ក៏បានបើកចូល ផ្ទះចាក់សោហើយឡើងដេកបាត់ដោយធ្វើដូចមិនរឿងអ្វីកើតឡើង តែត្រូវបានបងប្អូនជនរងគ្រោះដេញនិងស្គាល់ស្លាកលេខរថយន្តបង្ក ទើបប្តឹងទៅសមត្ថកិច្ចចុះ អន្តរាគមន៍ ដល់កន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ចំណុច កើតហេតុនិងហៅម្ចាស់ម្នាក់ ជាអ្នកដំណាង ដើម្បីធ្វើ ការដោះស្រាយគ្នា តែត្រូវបានម្ចាស់ផ្ទះ បដិសេធដោយទទួលស្គាល់ថា រថយន្តពិតជា បានបង្ក ពិតប្រាកដ មែនហើយរងចាំព្រឹកទើបដោះស្រាយគ្នាពេលក្រោយ ពីព្រោះខ្លួនងងុយដេកខ្លាំងណាស់ ចាំភ្លឺចាំដោះស្រាយគ្នា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP