CamNews

យល់ដឹង 

យប់ស្អែក រង់ចាំ ទស្សនាទាំងអស់គ្នា ព្រះច័ន្ទពេញបូរមី ពណ៌ខៀវ ដ៏កម្រ

វ៉ាស៊ីនតោន៖ប្រភពព័ត៌មានវិទ្យាសាស្រ្តមួយចេញផ្សាយនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ ឲ្យដឹង ថាព្រះច័ន្ទពណ៌ខៀវដែលជាបាតុភូតដ៏កម្រ និងចម្លែក នឹងត្រូវបង្ហាញខ្លួននៅថ្ងៃ សុក្រ ទី  ៣១ ខែ កក្កដា ឆ្នាំ ២០១៥ ខាងមុខនេះ ដោយនឹងចាប់ផ្តើមនៅវេលាម៉ោង ៨យប់ហើយវានឹងធ្វើឲ្យមនុស្ស ម្នាមានការភ្ញាក់ផ្អើល និងប្លែកអារម្មណ៍នៅពេលបានទស្សនា។


ជាមួយគ្នានេះដែរ ព្រះច័ន្ទពេញបូរមីដែលនឹងរះឡើង នៅ   ថ្ងៃ សុក្រចុងសប្តាហ៍នេះ គឺជាព្រះ ច័ន្ទ ពេញ បូរមីលើកទី២ប្រចាំខែ។ ជាក់ស្តែង រាល់ ពេលដែល មានព្រះច័ន្ទពេញបូរមី រះ ២ដងនៅក្នុង ខែ តែមួយដូចនេះ ព្រះច័ន្ទ  ពេញបូរមី  ដែលរះ ជាលើកទី ២  នោះ នឹង  ត្រូវក្លាយជា ព្រះច័ន្ទខៀវ ដែលបាតុភូតនេះកើតឡើងរៀងរាល់រយៈពេល ២ ឆ្នាំកន្លះម្តង។  (The moon was full on July 2, and it’ll be full again on July 31. The second of two full moons in a calendar month is often called a Blue Moon)

ទោះបីជាយ៉ាងណាក្តី ព្រះច័ន្ទពេញបូរមីខៀវនាថ្ងៃសុក្រនេះ មិនមែន  មានពណ៌ខៀវ ស្រងាត់ ដូច ជាឈ្មោះត្រូវបានគេហៅនោះទេ ។ ប៉ុន្តែ ព្រះច័ន្ទពេញបូរមីនេះ នឹងបញ្ចេញពន្លឺដ៏ភ្លឺ ពាសពេញ ផ្ទៃ មេឃដូចសព្វមួយដង។

ម្យ៉ាងវិញទៀត យើងក៏មិនអាចនិយាយបានថា ព្រះច័ន្ទគ្មានថ្ងៃប្រែជា  ពណ៌ខៀវ  នោះដែរ។ ជាក់ ស្តែង ក្រុមអ្នកវិទ្យាសាស្រ្ត  បាន   និយាយថា បន្ទុះភ្នំភ្លើងតែងតែបង្កឲ្យបរិយាកាសពោរពេញ ទៅ ដោយធូលី ដែលជាហេតុធ្វើឲ្យព្រះច័ន្ទមើលទៅដូចជាមានពណ៌ខៀវ ហើយបាតុភូតនេះកើតឡើង លុះត្រាតែមានបន្ទុះភ្នំភ្លើង ឬ មានភ្លើងឆេះព្រៃ ប៉ុណ្ណោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news USA United States Nasa Blue moon