ព័ត៌មានអន្តរជាតិ ៖ អ្នកកាសែត ២ រូបដែលត្រូវបានសម្លាប់ចោល ដោយខ្មាន់កាំភ្លើង អំឡុងកម្មវិធី ផ្សាយផ្ទាល់ នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីពេល កន្លង ទៅនេះ គឺត្រូវរងគ្រោះស្លាប់ ដោយសាររងគ្រាប់កាំភ្លើង ចំក្បាលទាំង ២ នាក់តែម្តង ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពិធិការី នាង Alison Parker ត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល និងដើមទ្រូងរបស់នាង ខណៈ លោក Adam Ward ជា Cameraman នោះ រងគ្រោះ ដោយគ្រាប់កាំ ភ្លើងបាញ់ចំក្បាលដូចគ្នា និង ដងខ្លួន ជាដើម ។ ពុំទាន់មាន របាយការណ៍ ច្បាស់លាស់ បញ្ជាក់តួរ លេខគ្រាប់កាំភ្លើង បាញ់ត្រូវជនរងគ្រោះស្លាប់ទាំងពីរនាក់ នៅ ឡើយទេ អំឡុងការវាយប្រហារ អត្ត ឃាត នៅថ្ងៃពុធ កន្លងទៅនេះ។ ទាំងពីរនាក់ គឺជាក្រុម ការងារ បម្រើការអោយទូរទស្សន៍ក្នុងស្រុក សហរដ្ឋអាមេរិក WDBJ TV ពោល នាង Alison Parker ជាពិធិការិនី និងលោក Ward ជា Camera- man ត្រូវបានបាញ់សម្លាប់ដោយ អតីតក្រុមការងារ ធ្លាប់បម្រើការងារ ជាមួយនឹងគ្នា ។
ជនដៃដល់ ឈ្មោះ Vester Flanagan រយៈពេលមួយម៉ោងក្រោយ បានបាញ់សម្លាប់ បញ្ជប់ជីវិតខ្លួន ឯង។ ខ្មាន់កាំភ្លើង បង្ហាញតម្រុយឈានទៅដល់ការវាយប្រហារ បុគ្គលិកស្ថានីយ៍ទូរទស្សន៍ខាងលើ ដោយសារតែ ក្រុមការងារទូរទស្សន៍ រើសអើងជាតិសាសន៍ និង ចំណង់ភេទរបស់លោកអំឡុងពេល លោកបម្រើការងារនៅទូរទស្សន៍ WDBJ TV ៕
- អាន ៖ ឪពុក ពិធិការិនី ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ អំឡុងផ្សាយផ្ទាល់ អំពាវនាវ ដល់ Obama ចាត់វិធានការ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី