CamNews

កីឡាអន្តរជាតិ 

ពិតជាអស្ចារ្យ Jamie Carragher និយាយថា Arsenal និងបរាជ័យ Premier League នេះ

ព័ត៌មានកីឡា៖ លោក Jamie Carragher បានធ្វើការបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថា រួប​គាត់​ជឿេ​ជាក់​ថា Arsenal និងបរាជ័យទាំងស្រុងសម្រាប់ការក្លាយទៅជាម្ចាស់ ពានរង្វាន់មិត្ដភាព Premier League ក្នុង​រដូវ​កាល​នេះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មិន​អាច​មាន​ពាក្យ​អ្វី​ថ្លែង​ទៀត​ឡើយ​ បន្ទាប់​ពីបាត់​​បង់​​​ឱ​កាស​​​យក​​ឈ្នះ​លើ​ដៃ​គូរ​ប្រកួត កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជាមួយ Man City។ ថ្លែងពីសម្ដីលោក  Jamie Carragher ដដែលទៅកាន់ Sky Soprt បន្ថែមថា សម្រាប់មួលហេតុដំបូង​ គឺគាត់មិនគិតទេថា​ Arsenal ក្លាយ​ជា​​អ្នក​ឈ្នះ ព្រោះ​​​ផ្អែក​លើ​ស្ថាន​ភាព Arsenal គឺប្រ​ហាក់​ប្រ​ហែល​គ្នាទៅនឹង Chelsea និយាយ​រួម​ប្រហែល​ពួកគេ​ប្រើ​ប្រាស់​លុយ​​សម្រាប់រដូវក្ដៅនេះ។​ ហើយចំងល់មួយទៀត ហេតុអ្វីបានជា​ Asenal មិនទទួល Diego Costa បែ​ជា​យល់​ព្រម​​ទទួលយក Danny Welbeck ថា​ជា​កីឡាករ​ល្អ​វិញ​ ហើយ​ឈ​មើល Chelsea ទទួល​យក​ Filipe Luis​ ពី​ក្រុម​ Atletico Madrid ។ ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ថា ពួក​គេ​ធ្វើ​អ្វីតាម​តែ​ការ​នឹក​ឃើញ​របស់​គេ។ កត្កា​មួយ​ទៀត Arsenal ធ្លាប់​ទទួល​ជ័យ​ជំនះ​ ៤ ប្រ​កួត​រួច​ទៅ​ហើយ​កាល​ពីរដូវ​កាល​មុន​ តែ​សម្រាប់​ការ​ប្រកួត​នេះ​បែ​ជាបាន​ត្រឹម​តែស្មើ​គ្នា។ សម្រាប់ការមើលឃើញនេះ Jamie យល់ថា​ ថ្នាក់ដឹកនាំ​ Arsenal ​និង​តស៊ូ​អនុវត្ដ​ឲ្យបាន​ល្អ​សម្រាប់​ការ​ប្រ​កួត​​បន្ដ​ទៀត។​ 



ប្រែសម្រួល៖ អឿ អ៊ុយ
ប្រភព៖ dailymail 




Tags: Sport News Liverpool Jamie Carragher