CamNews

តារា 

ហួសចិត្តនិយាយលែងចេញ ក្រោយបានឃើញក្រវិល ដែលនាង Chompoo ពាក់ផ្ទាល់នឹងត្រចៀក!

ព័ត៌មានកំសាន្ត ៖ ហួសចិត្តនិយាយលែងចេញ ក្រោយបានឃើញក្រវិល ដែលតារាសម្តែងថៃលំដាប់ជួរមុខ នាង Chompoo araya ពាក់ផ្ទាល់នឹងត្រចៀក ហើយក៏បង្ហោះនៅលើគណនី instagram ផ្ទាល់របស់នាង កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរូបថតនិង Status ដែលតារាសម្តែងស្រីវ័យ ៣៥ ឆ្នាំរូបនេះ គឺជាក្រវិលរូបកូនសោរ រីឯចំណងជើងវិល ហាក់ចង់បញ្ជាក់ឲ្យដឹងថា មូលហេតុដែលរូបនាងសម្រេចចិត្តពាក់ក្រវិលបែបនេះ ដោយសារតែ Chompoo ឧស្សាហ៍ភ្លេចកូនសោរផ្ទះ ដូច្នេះទើបសម្រេចចិត្តធ្វើបែបនេះដើម្បីកុំភ្លេចតទៅទៀត ។ 

ក្រោយពីបង្ហោះរូបថតមួយសន្លឹកនេះហើយ ក៏បានធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំង ហើយក៏មិននឹកស្មានថា​ នាង Chompoo គឺជាមនុស្សពូកែភ្លេច ថែមទាំងកំប្លែងបែបនេះទាល់តែសោះ ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Chompoo araya Nott Witsarut Rungsisingpipat