CamNews

ព័ត៌មានជាតិ 

សុំផ្ទះនាងក្រមុំជ្រកបានពីរថ្ងៃ តណ្ហាដល់កំពូល លួចចូលបន្ទប់​ នាងស្រែកថាប៉ុនប៉ងរំលោភ

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបាន កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១៧ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ពីបទប៉ុនប៉ងរំលោភនាងក្រមុំ មិនបានសំរេច ដែលប្រព្រឹត្តនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល កាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រថ្ងៃចាប់ខ្លួន។

យោងតាមការរៀបរាប់ របស់នារីរងគ្រោះឈ្មោះ ស.រ.ប.ថ អាយុ ២៣ឆ្នាំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាង វួត អាយុ៣០ឆ្នាំ ដែលមានទីលំនៅមិនពិតប្រាកដ មុខរបរស៊ីឈ្នួល បានធ្វើសកម្មភាពប៉ុនប៉ងចាប់នាងរំលោភ ក្រោយពីសុំផ្ទះនាងស្នាក់នៅបានពីរថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះខាង លើ លោកបានដាក់បទបញ្ជា ដល់អាវុធហត្ថមូលដ្ឋាន ធ្វើការនាំខ្លួនជនសង្ស័យមកសាកសួរ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់របស់នារីរងគ្រោះមែន ដោយខ្លួនគិតថា នារីរងគ្រោះមានចិត្តលើខ្លួនដែរ។

បន្ទាប់ពីសាកសួរ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Social News Cambodia banteay Meanchey