រតនគិរីៈ ស្ត្រីម្នាក់ដកពាក្យ បណ្តឹងអធិការ ស្រុកអូរយ៉ាដាវ ករណីលួងលោម សេពសន្ថវៈ និងគំរាម សម្លាប់លើរូប កូនស្រីគាត់ ដោយការយល់ច្រឡំ ព្រមទាំងអង្វរ សុំទោស លោកអធិការវិញ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ កន្លងមកស្ត្រីឈ្មោះ សេន ស៊ីលិក អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានមុខរបរកសិករ បានដាក់ពាក្យបណ្តឹង ចូលទៅសាលាដំបូង ខេត្តរតនគិរីចោទប្រកាន់ថា លោកជួប វណ្ណរក្ស អធិការនគរបាល ស្រុកអូរយ៉ាដាវ ករណី លួងលោមរំលោភ និងគំរាមសម្លាប់លើរូបកូនស្រីគាត់ឈ្មោះនាង លីតតា អាយុ២១ឆ្នាំ លុះដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្ត្រីរូបនោះបាន ទៅសុំដកពាក្យបណ្តឹងវិញ។
បើតាមការឲ្យដឹង ពីស្ត្រីម្ចាស់ដើមបណ្តឹងប្រាប់ឲ្យដឹងថា កាលសុំដកពាក្យបណ្តឹង មកវិញមិនមានអ្នកណាម្នាក់មកបង្ខិតបង្ខំឫគំរាមកំហែងគាត់នោះទេ ការដែលគាត់ដាក់ពាក្យ បណ្តឹងកន្លងមកដោយសារ តែគាត់ខឹងខ្លាំងពេក បណ្តាលឲ្យមានការភ័ណ្ឌច្រឡំ ។
ស្រ្តីរូបនោះបន្តថា កូនស្រីគាត់មានសតិមិនល្អ ហើយយប់ឡើង ចេះតែដើរផ្តេសផ្តាស លុះដល់ម៉ោង១០ទៅ ១១យប់ ទៅហើយដោយ ចូលទៅកន្លែងអធិការ ខណៈនោះលោកជួប វណ្ណរក្ស បានឲ្យមន្ត្រី នគរបាល ដែល ប្រចាំការដេញកូនគាត់ ចេញជាច្រើនលើកច្រើនសារ តែកូនគាត់មិនព្រមចេញ ពេលនោះ មន្ត្រីនគរបាល ដែល ប្រចាំការ បានកាច់រំពាត់វាយកូនស្រីគាត់ ។ ដោយកូនស្រីគាត់មកប្រាប់រឿងរ៉ាវ ផ្តេសផ្តាស គាត់មិនបានគិតវែង ឆ្ងាយ ក៏ខឹងច្រឡោតរួចបានប្រឌិតរឿងបន្ថែមដាក់ពាក្យបណ្តឹងតែម្តង។ ក្រោយពីបានដាក់ពាក្យបណ្តឹង គាត់បាន ភ្ញាក់ខ្លួនគិតថា បានប្រព្រឹត្តខុសក៏ទៅសាលាដំបូង សុំដកពាក្យពីព្រះរាជអាជ្ញាមកវិញ និងមកសំពះ សុំទោស លោកអធិការវិញ ហើយរូបគាត់សម្តែងការអរគុណជាខ្លាំងចំពោះលោកជួប វណ្ណរក្ស ដែលមិនប្រកាន់ និងព្រម លើកលែងទោសអោយគាត់។
ទាក់ទិនទៅនឹងករណីខាងលើនេះ លោកជួប វណ្ណរក្ស បានឲ្យដឹងថា ការចោទប្រកាន់នោះ គ្មានការពិត និងគ្មាន អ្វីជាភស្តុតាងទេ ។ បើទោះបីរូបលោក មានការអាប់អោនកិត្តិយសមែន តែលោកយល់ឃើញថា បើគាត់ បានដកពាក្យបណ្តឹង ដោយខ្លួនគាត់ព្រមទាំង ធ្វើការអង្វរកសុំទោស ហើយម្យ៉ាងទៀតជីវភាពស្ត្រីរូបនោះ ពួកគាត់ក្រខ្សត់ បើសិនជាលោកមិនយោគយល់អាព្យាស្រ័យចំពោះកូនស្រីដែលមានសតិមិនល្អនិងវេទនា។
ចុងបញ្ចប់លោកជួប វណ្ណរក្ស អធិការស្រុកអូរយ៉ាដាវ បញ្ជាក់ឲ្យដឹងទៀតថា ករណីខាងលើនេះរូបលោកនៅតែធ្វើការស្រាវជ្រាវបន្ត ក្រែងមានអ្នកនៅពីក្រោយខ្នងអោយគាត់ធ្វើដូច្នេះ ហើយបើមានអ្នកនៅពីក្រោយខ្នងមែនលោកនឹងចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា យោងតាមពាក្យបណ្ដឹង របស់អ្នកស្រី សេន ស៊ីលឹក ត្រូវជាម្ដាយរបស់ស្ដ្រីរង គ្រោះកាល ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ប្ដឹងចូលទៅ កាន់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដរតនគិរី ដោយចោទ ប្រកាន់ លោកជួប វណ្ណរក្ស និងបក្ខពួកពីបទលួងលោមរំលោភសេពសន្ថវៈ និងគំរាមសម្លាប់ ដោយទាមទារ សំណងចំនួន ២ម៉ឺនដុល្លារ ព្រមទាំងឱ្យតុលាការចាត់វិធាន ការទៅតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្ដឹងខាងលើនេះបាន រៀបរាប់ថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ កូនស្រីរបស់ខ្លួនឈ្មោះ នាង លីតតា អាយុ២១ឆ្នាំ ដែលមានស្មារតី មិនពេញលក្ខណៈបាន ដើរចេញពី ផ្ទះទៅរក ទិញអីហូប ស្រាប់តែជួបមន្ដ្រីនគរបាលស្រុក អូរយ៉ាដាវ ឈ្មោះច ប៊ុនសៃ ក៏បបួលនាង ទៅ ភោជនីយដ្ឋានជំនោររាត្រី ពេលទៅដល់ ភោជនីយដ្ឋានឈ្មោះច ប៊ុនសៃ បាននាំរូប នាងទៅជួបអធិការ នគរបាលស្រុកអូរយ៉ាដាវ លោកជួប វណ្ណរក្ស ដោយពេលនោះ លោក បានហៅអាហារ និងស្រាបៀរ ហើយឱ្យនាង ផឹករហូតស្រវឹងបាត់បង់ស្មារតី រួចក៏នាំកូន ស្រីរបស់ខ្លួនជិះរថយន្ដម៉ាកហាយឡេនឌ័រ ចូលទៅផ្ទះសំណាក់រតនៈជូលី ។ ពេលដែល កូនស្រីរបស់ខ្លួនដឹងខ្លួននៅក្នុងបន្ទប់ផ្ទះសំណាក់ នោះ ស្រាប់តែលោកជួប វណ្ណរក្សបានរំលោភ បានសម្រេចមុនពេល ដែលដឹកនាងត្រឡប់ មកផ្ទះវិញ ។
ពាក្យបណ្ដឹងដដែលនេះ បានបន្ដថា លុះ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង១១និង ១០នាទីយប់ នារីរង គ្រោះដោយសារតែខ្លាច អំណាចលោកជួប វណ្ណរក្ស ក្រោយពីតេហៅ ឱ្យចូលទៅបន្ទប់ស្រាប់ តែអធិការ រូបនេះបាន លើកកាំភ្លើងប្រុងបាញ់សម្លាប់ចោល ហើយ បានហៅនារីរងគ្រោះ ទៅដេកនៅលើប៉ៅអ៊ី ក្នុង បន្ទប់របស់គាត់ ហើយចាប់រំលោភម្ដង ទៀតរហូតបានសម្រេចជាលើកទី២ រួចក៏ឱ្យ លុយ៥០ដុល្លារ ឱ្យ ត្រឡប់មកផ្ទះវិញ និងប្រាប់ ឱ្យនាងទៅធ្វើការនៅហាងខារ៉ាអូខេសប្បាយ សប្បាយនៅឯខេត្ដស្ទឹងត្រែង ។
ពាក្យបណ្ដឹងបានរៀបរាប់ទៀតថា នៅ វេលាម៉ោង៩និង៣០នាទីយប់ខែមិថុនា ឆ្នាំ ២០១៥ ខណៈដែលនារី រងគ្រោះបានដើរចេញ ពីផ្ទះតាមការបញ្ជារបស់លោកជួប វណ្ណរក្ស ពេលនោះ ក៏ត្រូវបានកូនចៅ របស់ លោកឈ្មោះ ហាវ សុខហេន លើកក្ដារបន្ទះមកវ៉ៃចំកែង ជើង ខណៈដែលមន្ដ្រីនគរបាលម្នាក់ទៀត ឈ្មោះច ប៊ុនសៃ បានគំរាមបាញ់សម្លាប់ចោល ទៀត ។
តាមម្ដាយស្ដ្រីរងគ្រោះ ដែលបានដាក់នៅ ក្នុងពាក្យបណ្ដឹងនោះ កូនស្រីរបស់ខ្លួនរហូត មកដល់ពេលនេះ ដែលរងការពីការចាប់ រំលោភ និងគំរាមកំហែងអាយុជីវិតធ្វើឱ្យ រៀងកាយនិងស្មារ តីរបស់នាង ធ្លាក់ទ្រុឌទ្រោមនិងមានជំងឺទៀតផង ។
ជុំវិញពាក្យបណ្ដឹងរបស់ម្ដាយស្ដ្រីរងគ្រោះ ខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដរតនគិរី លោក លីវ ស្រេង បានអះអាង ថា លោកមិនទាន់បានពិនិត្យឃើញពាក្យ បណ្ដឹងនេះនៅឡើយទេ ទំនងជាស្ថិត នៅការិយាល័យរបស់លោកនៅឡើយ ហើយម្យ៉ាង ទៀត នៅពេលនេះ លោកបានមកបង្រៀន សិស្ស នៅសាលាចៅក្រម ក្នុងរាជធានីភ្នំពេញ ទៀតផង។
ចំពោះពាក្យបណ្ដឹងពីសំណាក់ម្ដាយនិង ស្ដ្រីរងគ្រោះ ខាងលើនេះ អធិការនគរបាល ស្រុកអូរយ៉ាដាវ លោកជួប វណ្ណរក្ស បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ដោយបដិសេធទាំងស្រុង ចំពោះការចោទ ប្រកាន់ ដោយលោកអះអាងថា វាជាករណី មាន អ្នកនៅពីក្រោយខ្នងញុះញង់និងរៀបចំ ឱ្យធ្វើដែលមានគំនុំផ្ទាល់ខ្លួនជាមួយលោក ហើយសម្រាប់ លោក ផ្ទាល់ មិនដែលស្គាល់ នារីរងគ្រោះ និងមិនបានចាប់រំលោភនោះ ឡើយ ពោលមានសាក្សី ជាច្រើន នាក់ទៀត សម្រាប់ជួយមកបំភ្លឺ ។
យ៉ាងណាក៏ដោយលោកជួប វណ្ណរក្សមិន បានបញ្ជាក់អំពីគោលគំនិតសំខាន់និងទិសដៅ ដែលអ្នកនៅពីក្រោយខ្នងធ្វើនេះ មានវា បំណងអ្វីពិតប្រាកដនោះឡើយ ប៉ុន្ដែលោក បានព្រលយថា អាចជាប់ពាក់ព័ន្ធទៅនឹងការ ចង់បានតំណែង ជាអធិការនគរបាលស្រុក អូរយ៉ាដាវ ។
បើតាមអធិការនគរបាលរូបនេះ អ្នក ដែលផ្ដើមគំនិតដាក់ពាក្យបណ្ដឹងរូបលោក ដោយចោទប្រកាន់ពីបទចាប់រំលោភនោះ គឺ ឪពុកមារបស់នាងតាមរយៈគេឱ្យលុយកាក់ ប៉ុន្ដែរូបគាត់បាននឹងកំពុងរៀបចំដកពាក្យ បណ្ដឹងវិញហើយ ។
ដោយឡែកម្ដាយរបស់នារីរងគ្រោះអ្នកស្ដ្រីសេន ស៊ីលឹក បានច្រានចោលថា គ្មានអ្នក នៅពីក្រោយខ្នង និងអ្នកញុះញង់នោះឡើយ ពោលការដាក់ពាក្យបណ្ដឹងនេះចេញពីសណ្ដានចិត្ដពិតប្រាកដរបស់ខ្លួន ដែលលោកអធិការ បានបំពានសិទ្ធិកូនក្រមុំ ។ អ្នកស្រីសេន ស៊ីលឹត ក៏មិនទាន់មានគម្រោងដកពាក្យបណ្ដឹង វិញទេ គ្រាន់តែឮព័ត៌មានថា មានគេបដិសេធ ប៉ុន្ដែអ្នកស្រីក៏បានព្រលយថា បើសិនមាន កិច្ចសន្យាត្រឹមត្រូវពីភាគីម្ខាងទៀត អ្នកស្រី និងក្រុមគ្រួសារនិងពិចារណាពីការដកពាក្យ បណ្ដឹង ។
សូមបញ្ជាក់ថា ករណីនេះបានកើតឡើង ចំពោះអតីតអធិការនគរបាលស្រុកកំពង់ត្រ ឡាច លោកហ៊ុល វាសនា និងអតីតនាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកំពង់ឆ្នាំង រហូតធ្លាក់ពីតំណែងនិង បាត់បង់ជីវិត ព្រោះតែពាក់ព័ន្ធជាមួយស្រី ស្នេហ៍ ដូច្នេះករណីអធិការស្រុកអូរយ៉ាដាវ នេះ គួរត្រូវបានថ្នាក់លើ និងមន្ដ្រីតុលាការ ស៊ើបអង្កេតឱ្យបានលំអិតចៀសវាងនាំឱ្យជន រងគ្រោះពិតប្រាកដ ក្លាយជាអ្នកទោស ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល