CamNews

រថយន្ត 

Toyota បង្ហាញវត្ដមានស៊េរីថ្មីមួយទៀត គឺ Toyota Fortuner 2016 សង្ហា ទំនើបទាន់សម័យ

យានយន្ដ៖ ភាពទំនើបទាន់សម័យ តែងតែផ្ដល់ឲ្យ ជាបន្ដបន្ទាប់មិនដែលខកខាននោះឡើយ ពីក្រុមហ៊ុន រថយន្ដ Toyota ជាមួយ ផលិតផលស៊េរីឆ្នាំ និងម៉ូដែលនីមួយៗ។ យ៉ាងណាមិញ ដូចជានៅក្នុងពេលនេះជា​ដើម ដែលក្រុមហ៊ុនបានបង្ហាញជាថ្មីទៀតហើយ គឺ Toyota Fortuner 2016 សង្ហា ទំនើប និងកំណែទម្រង់រូប​រាង ថ្មីស្ទើរតែទាំងស្រុង។ 

Toyota Fortuner ស៊េរីឆ្នាំ 2016 បានត្រៀមខ្លួនបង្ហាញ វត្ដមានលើទីផ្សារនាចុងឆ្នាំ ២០១៥ ខាងមុខនេះហើយ ខណៈម៉ូដែលមួយនេះ នឹងភ្ជាប់មកជាមួយនៅ កំណែទម្រង់​រូបរាងប្លែក ថ្មីជាងស៊េរីមុនស្ទើរតែទាំង​ស្រុង ។ ការរចនាម៉ូត ព្រមទាំង បរិក្ខាបំពាក់ទាំងក្នុងទាំងក្រៅ សុទ្ធសឹងតែ ត្រូវបានដាក់បន្ថែមមក​ជាមួយ នូវប្រណិតភាព និងប្លែក គួរជាទីជាប់ចិត្ដ ដើម្បីឲ្យសាកសម ទៅនឹងការវិវត្ដសង្គមនិយមរថយន្ដ​ទំនើប ។ 

ចំណែកឯផ្នែកប្រព័ន្ធបញ្ជាវិញ ម៉ូដែលដ៏ទំនើបអស្ចារ្យនេះ គឺបានប្រែពីមុខមាត់ចាស់ បន្ដិចបន្ដូចផងដែរ ដែល​មិនមានលក្ខណៈទាំងស្រុងនោះទេ ពោលការភ្ជាប់មកជាមួយ នៃបរិក្ខាបញ្ជាបានបន្ថែមនូវភាព​ទាន់​សម័យ ទំនើប និងបង្កើនមកជាមួយនូវភាពងាយស្រួល ដល់អតិថិជនប្រើប្រាស់។ ជាពិសេសការប្រា​ស្រ័យ​​នៃអ្នកធ្វើដំណើរ លើរថយន្ដថ្មីនេះតែម្ដង គឺទទួលបានភាពកក់ក្ដៅ ទំនុកចិត្ដ គ្រប់ស្ថានភាព​ និងពេល​វេលា។ 

ក្រៅពីរូបរាងដ៏ស្រស់សង្ហា និង ទំនើបទាន់សម័យទៀតនោះ ម៉ូដែលនេះប្រើសមមាសភាព កម្លាំងម៉ាស៊ីន ២ជម្រើស គឺ​ ៤ ម៉ាស៊ីន និង ៦ ម៉ាស៊ីន ហើយខ្នាតរង្វាស់ អាចមាន ៣ ជម្រើសគឺ ៣.០, ២.៧ និង ២.៥ liter ដោយបញ្ជាលើប្រអប់លេខ ក៏មាន ២ជម្រើសផងដែរ គឺ លេខអូ និង លេខដៃ អាស្រ័យការពេញចិត្ដរបស់ អ្នកប្រើប្រាស់។ ចំណែកតម្លៃវិញ ម៉ូដែលនេះ អាច ពី ៣០០០០ ទៅ ៦០០០០ ដុល្លារ ដោយមិនបាននិយាអំពីពន្ធ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle 2016 Toyota Fortuner