CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិកប្តេជ្ញា ទទួលខុសត្រូវ គ្រប់យ៉ាងឲ្យតែ Sony ដាក់បញ្ចាំងរឿង «The Interview»

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានស្នើសុំឲ្យ ក្រុមហ៊ុន Sony ដាក់​ បញ្ចាំងរឿង «The Interview» ព្រមទាំងបានអំពាវនាវ   ឲ្យពលរដ្ឋអាមេរិក ទៅទស្សនារឿង នោះថែម ទៀត ប៉ុន្តែបែរជាក្រុមហ៊ុន Sony ចេញសេចក្ដីប្រកាសថា ខ្លួនមិនដាក់បញ្ចាំងរឿងនោះដាច់ខាត នេះ បើយោងតាមការ ចុះផ្សាយរបស់ BBC នៅ  ថ្ងៃសុក្រនេះ។ ក្រោយពី Sony ចេញសេចក្ដីប្រកាស មិន ដាក់បញ្ចាំងរឿង  «  The Interview» នៅតាមរោងកុន ភ្លាមនោះ   សហរដ្ឋអាមេរិក បានចេញសេចក្ដី ថ្លែង ការណ៍ ជាផ្លូវការមួយថា អាមេរិកទទួលខុសត្រូវ គ្រប់ បែបយ៉ាងទៅលើក្រុមហ៊ុន Sony ក្នុងការ ដាក់ បញ្ចាំងរឿង «The Interview» ។ មានន័យថា បើ មានហេតុការណ៍អ្វីកើតឡើង នោះអាមេរិក ជា អ្នកទទួលខុសត្រូវ។



មេដឹកនាំអាមេរិក រូបនេះ បន្តអោយដឹងថា​ វាគឺជារឿងដ៏សំខាន់ជាទីបំផុត ក្នុង ការការពារអោយបាន នូវប្រព័ន្ធកុំព្យូទ័រ ទាំងរដ្ឋ និងឯកជន ពីការវាយប្រហារគ្រប់រូបភាព ដែលនាំមកនូវផលប៉ះពាល់សារៈ សំខាន់នៃសេដ្ឋកិច្ច និង សង្គម ។ បន្ថែមពីលើនេះ​ របាយការណ៍ បញ្ជាក់ អោយដឹងថា លោក បារ៉ាក់ អូបាម៉ា កត់សម្គាល់ ដោយមានជំនឿជាក់ថា Sony Pictures ពិតជាមាន   កំហុសឆ្គង ក្នុងការមិនបន្ត ជំហានទៅមុខ ក្នុងការចេញផ្សាយភាពយន្តថ្មីខាងលើ ។ លោកបញ្ជាក់ក្តែៗអោយដឹងថា " ប្រជាជាតិ អាមេរិកមិនអាចផ្លាស់ប្តូរនិងលំនាំឥរិយាបថរបស់ខ្លួនបាននោះទេដោយសារតែលទ្ធភាពក្នុងការវាយ ប្រហារភារវកម្ម តាមរយៈការព្រមានមួយនេះ ។ "That's not who we are,  that's not what America is about." ៕

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)

- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប

- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត​ ទំនើបៗ

- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ


ប្រភព ៖ ដើមអម្ពិល ប៊ីប៊ីស៊ី ហ្គូហ្គល


Tags: Int news Star news Breking news Hollywood James Bond Sony Hack