CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូទៅលេង គូដណ្តឹង ត្រូវចោរលួច យកម៉ូតូទៅបាត់

ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូ មកលេងគូដណ្តឹង ចតនៅខាងមុខបន្ទប់ភ្លេចខ្លួន ត្រូវចោរលួចយកម៉ូតូ ទៅបាត់ ហេតុការណ៍នេះកើតនៅវេលាម៉ោង ៣និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅខាងក្រោយ​​ផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស រតនា អាយុ ២២ឆ្នាំ រស់នៅខាងក្រោយសាលាសង្កាត់កាកាប ខណ្ឌ
ពោធិ៍សែនជ័យ រាធានីភ្នំពេញ និងម៉ូតូដែលចោរលួចយក ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាលេខ ភ្នំពេញ 1CI.9660 ។

តាមប្រភពដដែលបានបញ្ជាក់ថា ជនមានគ្នាពីនាក់ មានវ័យចំណាស់ អាយុប្រហែល៣០ឆ្នាំជាង បានដើរ​មក ហើយអង្គុយនៅលើម៉ូតូ រួចកាច់សោម៉ូតូ ជិះទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP