CamNews

ព័ត៌មានជាតិ 

ឪពុកម្តាយខ្លោចចិត្ត ក្រោយកូនស្រីបាត់ខ្លួនទៅ ដោយត្រូវជនមិនស្គាល់មុខ​ឌុបម៉ូតូយកទៅ នៅមុខសាលាបឋមសិក្សា

ភ្នំពេញ ៖ វេលាម៉ោងប្រហែល ម៉ោង ១០ នាពេលព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ក្មេងស្រីម្នាក់ដែលរៀននៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ឌចំការមន ត្រូវបានជនសង្ស័យម្នាក់លួងឲ្យឡើងម៉ូតូ នៅមុខសាលាតែម្ដង ហើយក៏ឌុបយកទៅបាត់ ។

ឪពុកម្តាយរបស់ជនរងគ្រោះពេលនេះកំពុងតែខ្លោចចិត្តយ៉ាងខ្លាំង ក្រោយកូនស្រីបាត់ខ្លួនទៅ ដោយត្រូវជនមិនស្គាល់មុខ​ឌុបម៉ូតូយកទៅ នៅមុខសាលាបឋមសិក្សាទួលស្វាយព្រៃ ហើយក្រុមគ្រួសារពេលនេះកំពុងតែស្វះស្វែងរក ព្រមទាំងអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធជួយអន្ដរាគមន៍ផង ។



​ឪពុកម្ដាយក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ក្មេងស្រីដែលចាត់ខ្លួនឈ្មោះ អេន ណា ហើយពេលដែលបាត់នោះ នាងស្លៀកសំពត់ខៀវ អាវស ដូចឈុតដែលសិស្សសាលាទូទៅដែរ ។



គ្រួសារជនរងគ្រោះបានបន្ថែមទៀតថា នៅកន្លែងកើតហេតុត្រូវបានគេឲ្យដឹងថា មុនពេលកើតហេតុឃើញមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាក Viva ពាក់មួយការពារ បិទមុខជិត ហើយនិយាយថា ​ម្ដាយក្មេងស្រីដែលជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឲ្យទៅមើលជាបន្ទាន់ ។ ក្រោយកើតហេតុភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ ៕



ដោយ​ ៖ គន្ធា


Tags: Local news Social news