CamNews

ភាពយន្ត 

"មេដឹកនាំអាល់ហ្វា ឬ Alpha" ជាភាពយន្តពីភាពតស៊ូ ប្រឹងជម្នះឧបសគ្គ ហើយចំណុចសំខាន់មួយទៀតដែលទស្សនិកជន

កំសាន្ត ៖ ជឿលើទំនាក់ទំនងចចក និងមនុស្សដែរឬទេ?

"មេដឹកនាំអាល់ហ្វា ឬ Alpha" ជាភាពយន្តពីភាពតស៊ូ ប្រឹងជម្នះឧបសគ្គ ហើយចំណុចសំខាន់មួយទៀតដែលទស្សនិកជនពុំគួររំលងគឺ មិត្តភាពរវាងចចក និងមនុស្ស។

ទស្សនិកជនធ្លាប់លឺឃ្លាថា "Man's best friend (ប្រែថា សម្លាញ់ល្អរបស់មនុស្ស)" ឬទេ? ឃ្លានេះមានប្រវត្តិយូរលង់ ដែលពិពណ៌នាពីទំនាក់ទំនងជិតដិត ភាពស្មោះត្រង់ និងការដែលចេះកំដរមនុស្សរបស់សត្វសុនខ។ ហើយឃ្លាខាងលើ ក៏បានស្តែងចេញក្នុងរឿង "មេដឹកនាំអាល់ហ្វា ឬ Alpha" ដែរ ពោលគឺទំនាក់ទំនងរវាងសត្វចចក (ដែលប្រហែលនឹងឆ្កែដែរនោះ) និងតួអង្គមនុស្សឈ្មោះ Keda។ ចាប់តាំងពីការជួបគ្នាដំបូង ដែលពេលនោះ Keda ខ្លាចចចកខាំ ហើយចចកក៏ខ្លាច Keda ធ្វើបាប រហូតដល់ទំនាក់ទំនងពួកគេទាំងពីរ កាន់តែជិតដិតទៅៗ ដល់ថ្នាក់ពួកគេហ៊ាននៅកំដរគ្នាជម្នះឧបសគ្គ ទោះបីត្រូវអស់ជីវិតខ្លួនឯងក៏ដោយនោះ។

ចង់ដឹងថា ទំនាក់ទំនងនេះអាចធ្វើឱ្យទស្សនិកជនរំភើបចិត្តយ៉ាងណានោះ កុំភ្លេចមកទស្សនារឿង "មេដឹកនាំអាល់ហ្វា ឬ Alpha" ដែលចាប់បញ្ចាំងចាប់ពីថ្ងៃទី ១៦ សីហានេះតទៅ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article