CamNews

តារា 

Justin Bieber លេងទឹកមុខសោកសៅ ពេលចូលរួមកម្មវិធី ភ្ជាប់ពាក្យប៉ាបង្កើតរបស់ខ្លួន

ព័ត៌មានកំសាន្ត ៖ Justin Bieber កាលពីពេលថ្មីៗនេះ បានចូលរួមនៅក្នុងពិធី ភ្ជាប់ពាក្យប៉ារបស់ខ្លួន បន្ទាប់ពីបានកាត់សក់វែងរបស់គាត់ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីសប្តាហ៍មុន Justin Bieber បានចូលរួមនៅក្នុងពិធី ភ្ជាប់ពាក្យប៉ារបស់ខ្លួន គឺលោក Jeremy បានធ្វើការភ្ជាប់ពាក្យ ។ ហើយនៅទីនេះ គឺមានរូបថតរបស់ តារាចម្រៀង Justin Bieber និង ប៉ារបស់លោក Jeremy ដោយផ្តោតទៅលើ លោក Justin Bieber នៅក្នុងរូបភាពនោះបានបង្ហាញពីថា លោកគឺទើបតែកាត់សក់ខ្លី នឹងទើបតែបានកោរពុតមាត់ ដោយសារតែមានមតិយោបល់ជាច្រើនពីក្រុមអ្នកគាំទ្រ បានស្នើរសុំ ឲ្យលោកធ្វើរឿងទាំងអស់នេះ ។ 





ក្រៅពីនេះទៅទៀត ខណៈពេលដែលកំពុងតែ ចូលរួមនៅក្នុងកម្មវិធី ភ្ជាប់ពាក្យប៉ារបស់លោក ត្រូវបានគេកត់សម្គាល់ថា ម្ចាស់បទ  "Sorry" គាត់មានទឹកមុខមិនសប្បាយរីករាយទាល់តែសោះ នឹងថែមទាំងមានទឹកមុខគួរឲ្យខ្លាចខ្លាំងទៀតផង ។​



រូបភាពប៉ារបស់ Justin Bieber លោក Jeremy និងគូដណ្តឹងរបស់គាត់ ៕ 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Justin Bieber Sorry Jeremy