CamNews

ព័ត៌មានជាតិ 

ទូរស័ព្ទណាត់គ្នារួមភេទ! មិនទាន់បានរួមរ័កផង ឪពុកម្ដាយខាងស្រី ប្ដឹងសមត្ថកិច្ចចាប់ខ្លួនបាត់

(ពោធិ៍សាត់)៖ បុរសម្នាក់បានទូរស័ព្ទណាត់គ្នារួមភេទជាមួយសង្សារ ហើយក៏បានស្រុះស្រួលគ្នា ប៉ុន្ដែព្រឹកឡើងមិនទាន់បានជួបគ្នាផង ក៏ត្រូវបានឪពុកម្ដាយខាងស្រី ប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួ​ន។ហេតុការណ៍នេះ កើតឡើងនៅល្ថាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចំណុចខ្ទមចំការពោត ស្ថិតក្នុងភូមិសំពង១ ឃុំសំពង ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់ Fresh News ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ គង់ ណាក់ ហៅតឹង អាយុ១៩ឆ្នាំ បានទូរស័ព្ទជួបជាមួយក្មេងស្រី រងគ្រោះឈ្មោះ ប ស ហ អាយុ ១៥ឆ្នាំ ហើយបាននិយាយត្រូវរូវគ្នារួមភេទ លុះនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ឪពុកម្ដាយក្មេងស្រី បានមកប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

លោកអធិការបន្ដថា ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: local news