CamNews

តារា 

ព្រោះតែមូលហេតុបែបនេះ ទើបនាង Lim Ji Yeon សម្រេចចិត្តបែកពីសង្សារ

កូរ៉េ ៖ ថ្មីៗនេះបានលេចលឺដំណឹងថា តារាសម្តែងស្រីនាង Lim Ji Yeon និងមិត្តប្រុសរបស់នាងគឺលោក Lee Wook បានសម្រេចចិត្តចែកផ្លូវគ្នាបាត់ទៅហើយ ។ 

កាលពីថ្ងៃទី​៣០ ខែកក្កដា លោក Huayi ដែលត្រូវជាបងប្រុសរបស់នាង Lim Ji Yeon បានបញ្ជាក់ប្រាប់អ្នកកាសែតថា Lim Ji Yeon និង Lee Wook ទើបតែចែកផ្លូវគ្នាថ្មីៗនេះទេ ។ លោក Huayi បានបន្ថែមទៀតថា គូស្នេហ៍មួយគូនេះបានបែកគ្នាព្រោះតែ ពួកគេមានការមមាញឹកយ៉ាងខ្លាំងជាមួយកាតព្វកិច្ចរៀងៗខ្លួន ប៉ុន្តែគូស្នេហ៍មួយគូនេះ នឹងត្រលប់ទៅរាប់អានគ្នាជាមិត្តល្អដូចដើម ។ ទោះបីជាយ៉ាងណាក៏ដោយចុះ បងប្រុសរបស់នាង Lim Ji Yeon ពិតជាមិនចង់បញ្ជាក់រឿងលម្អិតនៃជីវីតរបស់គូស្នេហ៍របស់ប្អូនស្រីនោះទេ ព្រោះជាជីវីតឯកជនរបស់នាង ។នៅក្នុងខែមករា Lim Ji Yeon បានប្រកាសជាសាធារណៈថា នាងបានទាក់ទងគ្នាជាមួយនិងអ្នកជំនួញម្នាក់ដែលមានអាយុច្រើនជាងនាង ២ ឆ្នាំ ។ ក្រោយទាក់ទងបាន ៦ ខែ គូស្នេហ៍មួយនេះក៏បានលេចធ្លាយដំណឹងថា បានចែកផ្លូវគ្នាបាត់ទៅហើយ ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop


Tags: Lim Ji Yeon Seoul South Korea Kpop