CamNews

ព័ត៌មានអន្តរជាតិ 

បំផ្ទុះគ្រាប់បែកអត្តឃាត វាយប្រហារ រថយន្តស្ថានទូត រងរបួស និង ស្លាប់ច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ ជនដៃដល់ បានបំផ្ទុះគ្រាប់បែកអត្តឃាត វាយប្រហារទៅលើរថយន្តស្ថានទូតអង់ គ្លេស នៅក្នុងរដ្ឋធានី Kabul ប្រទេស Afghanistan បានបណ្តាលអោយមនុស្សស្លាប់ និង   រងរបួសជា ច្រើននាក់ ក្នុងនោះរួមមានពលរដ្ឋស៊ីវិល អាហ្វហ្គានីស្ថានដូចគ្នាដែរ ។

ទន្ទឹមនឹងគ្នានេះ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានចុះផ្សាយអោយដឹងថា ហោចណាស់មនុស្សបី នាក់ស្លាប់ ខណៈច្រើនជាង ៣០ នាក់ទៀតរបួស ។ មិនទាន់ជាក់ច្បាស់នៅ    ឡើយ ទេថាតើ រថយន្ត ស្ថានទូតអង់គ្លេស គឺជាគោលដៅចម្បងក្នុងការវាយប្រហារលើកនេះ ឬក៏យ៉ាងណា   មន្រ្តីប៉ូលីសសរ បញ្ជាក់អោយដឹងថា អ្នកបំផ្ទុះគ្រាប់បែក ធ្វើការវាយប្រហារដោយបានជិះម៉ូតូ និង  បំផ្ទុះគ្រាប់បែកទៅ លើក្បួនរថយន្តបរទេស ។


សេចក្តីរាយាការណ៍ សរបញ្ជាក់អោយដឹងថា ក្រុមសកម្មប្រយុទ្ថតាលីបង់ បាន   ធ្វើការវាយប្រហារជា ខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែល កងកម្លាំងបរទេស ភាគច្រើនត្រៀមចាក ចេញពីប្រទេសនេះ អំឡុងខែក្រោយ ។ កងកម្លាំងអង្គការណាតូ ប្រមាណ    ជាង ១២,០០០ នាក់ត្រូវ បានគេរំពឹងទុកថា បន្តមានវត្តមាន នៅលើទឹកដីអាហ្វហ្គានីស្ថានចាប់ពីថ្ងៃទី ១  មករា ដើមឆ្នាំក្រោយ នេះបន្តទៅទៀត ដើម្បីជាការបង្វឹក និងប្រឹក្សាយោបល់ ដល់កងកម្លាំងក្នុងស្រុក  ប្រទេស អាហ្វហ្គានី ស្ថាន ។

ផ្សេងពីគ្នានេះផងដែរ កងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក    នឹង  ជួយដល់កម្លាំងកម្លាំងក្នុង ស្រុកប្រទេសមួយនេះ ក្នុងការប្រឆាំងជាមួយនឹងក្រុម តាលីបង់ ។   កិច្ច ព្រមព្រៀងសន្តិសុខ ជាមួយ នឹងអង្គការណាតូ និង សហរដ្ឋអាមេរិក ពុំទាន់ត្រូវបានផ្តល់នូវសច្ចាប័ន នៅឡើយទេដោយសភាជាន់ ខ្ពស់របស់ប្រទេស​ អាហ្វហ្គានីស្ថាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Mosque