CamNews

តារា 

ចង់ដឹងទេថា Idol របស់នាង Chompoo ជានរណា​ ទើបសុខចិត្តប្រជៀតជាមួយគេឯង ទាំងខ្លួនកំពុងមានផ្ទៃពោះបែបនេះ?

ព័ត៌មានកំសាន្ត ៖ ចង់ដឹងទេថា Idol របស់នាង Chompoo ជានរណា​ ទើបសុខចិត្តប្រជៀតជាមួយគេឯង ទាំងខ្លួនកំពុងមានផ្ទៃពោះជាង ៣ ខែ បែបនេះ ?

ការពិតទៅភាគច្រើននៃតារាល្បីៗសុទ្ធតែមានតារាក្នុងដួងចិត្តរបស់ខ្លួននីមួយៗ​ ដូច្នេះហើយពេលមានការប្រគុំតន្រ្តី ឬ កម្មវិធីពិសេសអ្វីមួយពួកគេតែងតែទៅចូលរួមដើម្បីបានឃើញតារាសំណព្វចិត្តរបស់ខ្លួនដោយផ្ទាល់តែម្តង ​។ នៅក្នុងនោះផងដែរ​ យើងក៏សង្កេតឃើញថា តារាស្រីល្បីឈ្មោះនិងជាប្រពន្ធរបស់សេដ្ឋីទ្រព្យសម្បត្តិមហាសាល នាង Chompoo araya បានប្រជៀតជាមួយនិងអ្នកគាំទ្រផ្សេងៗដោយមិនប្រកាន់ខ្លួនជាតារាល្បីឈ្មោះទាល់តែសោះ  នៅក្នុងកម្មវិធី "Siam Paragon Kids International Fashion Week 2017" ហើយតារាក្នុងដួងចិត្តរបស់នាង គឺ លោក Navigator tik tun ដែលត្រូវជានិមិត្តរូបនិងជាមិត្តជិតដិតរបស់នាងផងដែរ ។ 

ចំណែកឯរឿងមានផ្ទៃពោះ ហើយសុខចិត្តនៅឆ្លៀតឱកាសទៅប្រជៀតគ្នាបែបនេះ ភរិយារបស់លោក Nott Witsarut Rungsisingpipat គឺនាង Chompoo araya បានបញ្ជាក់ហើយថា គឺមានមិត្តរបស់នាងផ្សេងទៀតនៅពីក្រោយនាង ដូច្នេះហើយគ្មានអ្វីគួរឲ្យបារម្ភនោះទេ ៕


នេះគឺជារូបរបស់នាង Chompoo araya និងនិមិត្តរូបរបស់នាងគឺ លោក Navigator tik tun






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat