ព័ត៌មានអន្តរជាតិ ៖ CY Leung មេដឹកនាំក្រុមបាតុករ ផ្ទុះការតវ៉ា កណ្តាលទីក្រុង ហុងកុង បានទទូច អោយក្រុមបាតុកររបស់ខ្លួន ដែលគាំទ្រ លទ្ធិប្រជាធិបេយ្យនោះ បញ្ចប់ យុទ្ធនាការ តវ៉ារបស់ពួកគេ ភ្លាមៗ ខណៈការតវ៉ា មានលក្ខណៈជាទ្រង់ទ្រាយដ៏ធំសម្បើមមួយនេះ បានធ្វើអោយផ្នែកខ្លះនៃទឹកដី ហុងកុង ធ្លាក់ចូលទៅក្នុងសភាព វឹកវរ និង ជាប់គាំង នៅនឹងមួយកន្លែង ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅនេះក្រុម មនុស្សតវ៉ា មានគ្នាដល់ទៅជាង ១ ម៉ឺននាក់ បាននាំគ្នាធ្វើការតវ៉ា តាម ទីសាធារណៈ ដោយមានការ បិទផ្លូវ ស្រែកច្រៀង និង ស្រែកតវ៉ាជាដើម ។ គួរបញ្ជាក់ ក្រុមបាតុករ បានធ្វើការតវ៉ា ដោយទាមទារ ចង់បាននូវសិទ្ធសេរី ពីទីក្រុង ប៉េកាំង ក្នុង ការបោះឆ្នោត រើស មេដឹកនាំក្រុង បន្ទាប់ ខណៈចលករ មួយនេះ ត្រូវបានគេមើលអោយឃើញថា ត្រូវបានបដិសេធ ដោយរដ្ឋាភិបាល ទីក្រុង ប៉េកាំង ។
មកទល់នឹងពេលបច្ចុប្បន្នភាព នាថ្ងៃអង្គារនេះ នៅ តាម ដងផ្លូវ ហាក់បីមានសភាព ស្ងប់ស្ងាត់បន្តិច ដោយនៅក្នុងនោះ ហ្វូងមនុស្សមានការរំពឹងទុកថា នឹង កើនឡើង ជា គំហុកសាជាថ្មី នាឱកាសថ្ងៃ បុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ។ គួរបញ្ជាក់ថា កាលពីថ្ងៃ ចុង សប្តាហ៍កន្លងទៅនេះ ក្រុម មន្រ្តីប៉ូលីស ក៏ដូចជា សមត្ថកិច្ច បានប្រើប្រាស់នូវ ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើហ្វូងបាតុករ ដើម្បី បំ បែករហូតដល់ថ្នាក់ ផ្ទុះឡើងនូវអំពើហឹង្សា បន្ទាប់មកពីទៀត ការវិវត្តន៍ មានការប្រែប្រួល ពោលក្រុម មន្រ្តីមានសមត្ថកិច្ច បានធ្វើការដកខ្លួន ខណៈក្រុមបាតុករ ហាក់បីថមថយកំហឹង ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ បណ្តាសាលារៀន គ្រឹះស្ថានអប់រំ ក៏ ដូច ជា ធនាគារ មួយចំនួន នៅបន្តបិទទ្វារនៅឡើយ ស្របពេលដែល ក្រុមបាតុករ បានធ្វើការបិទផ្នែកខ្លះ នៃទីក្រុង មួយនេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ