CamNews

ព័ត៌មានជាតិ 

មុននេះបន្តិច ខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទាំងប៉ាណូ រលំដើម សង្កត់ម៉ូតូ និងមនុស្សរងរបួស២នាក់

(ភ្នំពេញ)៖ ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ដែលហៅថា ខ្យល់កន្រ្តាក់ ដែលបាន និងកំពុងកើតមានឡើង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរលំដើមឈើ រលំផ្ទាំងប៉ាណូ សង្កត់ម៉ូតូ និងមនុស្សចំនួន២នាក់រងរបួសផងដែរ។

មន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង ដោយសារតែមានខ្យល់យ៉ាងខ្លាំង លាយជាមួយភ្លៀងនៅរសៀលថ្ងៃនេះ។

អភិបាលខណ្ឌដូនពេញលោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងសន្តិសុខ និងអាជ្ញាធរចេញជួយអន្តរាគមន៍ភ្លាមៗ ហើយមិនត្រូវនៅក្រោមដើមឈើនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news