CamNews

តារា 

បន្ទាប់ពីនាង Chompoo ផ្អាកការងារមួយរយៈ តើអ្នកណាជាអ្នកបន្តដំណែងរបស់នាង?

ព័ត៌មានកំសាន្ត ៖ ហេតុតែចង់ឲ្យភរិយាមើលថែសុខភាព និងកូនក្នុងផ្ទៃឲ្យបានល្អ តារាសម្តែងស្រីរូបស្រស់ នាង Chompoo araya ត្រូវស្វាមីសម្រេចចិត្តឲ្យផ្អាកការងារសិល្បៈមួយរយៈពេលធំ ដើម្បីមើលថែទាំសុខភាពរបស់នាងឲ្យល្អសិន ។ 

ទស្សនិកជនប្រហែលជាមានចម្ងល់ណាស់ហើយថា តើបន្ទាប់ពីនាង Chompoo ផ្អាកការងារមួយរយៈ ព្រោះរវល់មើលថែកូនក្នុងផ្ទៃ តើអ្នកណាជាអ្នកបន្តដំណែងរបស់នាង?

ជាក់ស្តែងណាស់ បន្ទាប់ពីតារាស្រីមិនចេះចាស់ នាង Chompoo araya រូបនេះបានផ្អាកការងារព្រោះមិនចង់បាត់បង់កូនក្នុងផ្ទៃជាលើកទី ២ ទើបនាងនិងស្វាមីធ្វើការសម្រេចចិត្តបឈ្ឃប់ការងារសិល្បៈមួយរយៈពេលសិន ។ ហើយអ្នកដែលចូលជំនួសដំណែងរបស់នាង Chompoo ខណៈពេលដែលនាងមិនទទួលការងារផ្សេងនោះគឺ នាង​ Cris Horwang ដែលត្រូវបានគេដឹងថា តារាស្រីរូបនេះគឺជាមិត្តភក្តិរបស់នាង Chompoo ផ្ទាល់តែម្តង ។

ជាងនេះទៅទៀតគេសង្កេតឃើញថា នាង Cris Horwang ក៏ជាតារាជើងចាស់មួយដួងដែលមានសម្រស់ស្រស់ស្អាតមិនចាញ់ នាង Chompoo ប៉ុន្មានដែរ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Chompoo araya