CamNews

តារា 

Kimberly ចេញមកបកស្រាយទាំងហួសចិត្ត ជាមួយនិងរឿងនាង Yaya

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ kapook នៅថ្ងៃទី ២៨ ខែកុម្ភៈ បានឲ្យដឹងថា នាង Kimberly បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតចំពោះរឿង ដែលមហាជនកំពុងតែយល់ច្រឡំថា នាងខឹងជាមួយនិង Yaya ដោយសារតែស្និទ្ធស្នាលជាមួយនិង លោក Mark prin ដែលជាសង្សាររបស់នាង ក្រោយ Kimberly បានឃើញឈុតផ្អែមល្អែមជាច្រើនក្នុងរឿង "រលកជីវិត" ។ 

ចំពោះរឿងនេះផងដែរ នាង Kimberly បានលើកឡើងថា រូបនាងបែកចែកដាច់បានល្អណាស់ ព្រោះនាងអាចនឹងយល់ ម្យ៉ាងវិញទៀតនាងក៏ជាតារាសម្តែងដែរ ហេតុអ្វីបានជានាងត្រូវប្រកាន់រឿងបែបនឹង ហើយក៏គ្មានហេតុផលត្រូវប្រកាន់មិត្តភក្តិខ្លួនឯងដែរ ។ 

Kimberly បន្ថែមទៀតថា នាងហួសចិត្តយ៉ាងខ្លាំង ក្រោយលេចលឺព័ត៌មានថា នាងខឹងជាមួយនិង Yaya ដោយសារតែឃើញឈុតស្និទ្ធស្នាលរវាងមិត្តប្រុសរបស់នាង គឺ លោក Mark prin ជាមួយនិង Yaya ប៉ុន្តែការពិតគឺគ្មាននោះទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ធ្លាប់មានព័ត៌មានយល់ច្រឡំថា នាង Kimberly ដែលជាមិត្តស្រីរបស់ លោក Mark prin ប្រច័ណ្ឌជាមួយនិង Yaya ដែលជាមិត្តសំណព្វចិត្តរបស់ខ្លួន ដោយសារតែឈុតឆាកផ្អែមល្អែមក្នុងរឿង "រលកជីវិត" ដែលជាសាច់រឿងបែបមនោសច្ចេតនា និងជារឿងល្អឯកមួយដែលជាទីពេញនិយមរបស់យុវវ័យ ៕

-ចុចអាន ៖ ជាការពិតទេដែលថា នាង Kimberly ខឹងនាង Yaya ដែលជាមិត្តសំណព្វចិត្តខ្លួនឯង ដោយសាររឿងនឹង?









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Kimberly Mark prin Margie rasri Yaya