CamNews

ព័ត៌មានអន្តរជាតិ 

អូស្រ្តាលី ចាប់បាន រលកសញ្ញាថ្មី ចំនួន ២ សង្ស័យ ចេញពី ប្រអប់ខ្មៅ MH370

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ ប៉ុន្មាននាទី មុននេះបន្តិច ពោល វេលាថ្ងៃត្រង់ ថ្ងៃពុធ ទី ៩ មេសា នេះ អោយដឹងថា នាវាអូស្រ្តាលី Ocean Shield  ចាប់បានសញ្ញាថ្មីចំនួន២ ដែលគេ សង្ស័យថាចេញ មក​ពីប្រអប់ខ្មៅ​​     របស់សាកសពយន្តហោះ​ MH370 ដែលកំពុងបាត់ដំណឹង នេះបើតាមការអោយដឹង ពីលោកប្រធាន      នាយក ដ្ឋានសម្របសម្រួល ក្នុងប្រតិបត្តិការស្រាវជ្រាវ ជាពិសេស រក យន្តហោះ ម៉ាឡេស៊ី MH370 ដែលបាន បាត់ខ្លួនដោយអាថ៍កំបាំង ចាប់តាំងពីថ្ងៃទី ៨ មីនា មកម្ល៉េះ ។

លោក Angus   Houston  ជាប្រធានសម្របសម្រួល  អោយដឹងថា កាលពីរសៀលថ្ងៃម្សិលមិញនេះ និង វេលា យប់ថ្ងៃម្សិលមិញ   នាវា  Ocean Shield បានចាប់ជាប់រលកសញ្ញា សង្ស័យពីរផ្សេងទៀត គ្រាន់តែថា វាមាន សញ្ញាណខ្សោយជាខ្លាំង  ។   ប្រភពដដែល បញ្ជាក់អោយដឹងថា ករណី ចាប់បាន រលក សញ្ញា ជាច្រើនលើក ច្រើនសា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយមកនេះ វាគឺជាសញ្ញាណ វិជ្ជមានមួយ ដែលអាចនាំអោយ មានការរកឃើញយន្តហោះម៉ាឡេស៊ី ខណៈបណ្តា ទីតាំង ចាប់បាន រលកសញ្ញាទាំងនោះ មានរយៈចម្ងាយ     ជាង  ២២០០ គីឡូម៉ែត្រ ភាគពាយព្យ ក្រុង Perth ប្រទេស អូស្រ្តាលី ពោលស្ថិតនៅ ដែនអធិបតេយ្យភាព ដែនទឹក សមុទ្រឥណ្ឌា ភាគខាងត្បូង ។

គួររំឭកថា កាលពីពេលកន្លងទៅនេះ រដ្ឋាភិបាល ក៏ដូចជាំ មន្ត្រីអូស្ត្រាលីឲ្យដឹងថា យើងនឹងអាចរក ឃើញ សាកសពយន្តហោះ ឬ ក៏អាចដឹងថាអ្វីដែលបណ្តាលឲ្យ យន្តហោះធ្លាក់នៅពេលឆាប់ៗ ខាង មុខនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States