CamNews

កីឡាអន្តរជាតិ 

Man City នឹង Liverpool បានសម្រេចកិច្ចព្រមព្រៀងគ្នាទាំងស្រុងហើយ លើទីផ្សារ កីឡាករ Raheem Sterling

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង របស់ Liverpool ត្រូ​វបាន ក្រុម Man City យល់ព្រម ទិញយកជាផ្លូវការហើយ ក្នុងតម្លៃខ្លួនរហូតដល់ទៅ ៤៩ លានផោន ។ 

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Liverpool ឈ្មោះថា Raheem Sterling ដែលមួយរយៈមុន បានធ្វើឲ្យកក្រើក សង្គម​ទីផ្សារកីឡាករនោះ បានត្រូវ ក្លឹបធំក្នុង Premier League ដូចគ្នាគឺ Man City ទិញយកហើយ ក្នុងតម្លៃខ្លួន រហូត​ដល់ទៅ ៤៩ លានផោន ខណៈដែលតម្លៃនេះគឺជាតម្លៃដែលថ្លៃបំផុត ជាប់លំដាប់ថ្នាក់លេខ ២ បន្ទាប់ពី Garath Bale ក្នុងចំណោមកីឡាករ នៅចក្រភពអង់គ្លេសទាំងអស់ ។ 

Raheem Sterling គឺមានប្រវត្ដិធ្លាប់បានសុំការអនុញ្ញាត ចាកចេញពី Liverpool ជាច្រើនដងរួចមកហើយ ប៉ុន្ដែ​ក្នុងស្ថានភាពក្រុម ថ្នាក់ដឹកនាំមិនមានការអនុញ្ញាតដែរ ហើយផ្ទុយទៅវិញ ក្រុមមានតែបញ្ចុះបញ្ចូល ទទួចឲ្យ​បន្ដកិច្ចសន្យាថ្មីទៀត ក្នុងក្រុម។ ហើយរហូតមកទល់ពេលនេះ ប្រភពព័ត៌មានបានបន្ដទៀតថា ការផ្ទេរចេញរបស់ Raheem Sterling ទៅកាន់ក្លឹបថ្មី មានកីឡាករមួយចំនួន ក៏មិនពេញចិត្ដផងដែរ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Man City LiverpoolRaheem Sterling