CamNews

ព័ត៌មានជាតិ 

ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហ៊ុំព័ទ្ធដោយអគារកាស៊ីណូធំៗ តែអគារបម្រើសេវាចេញ-ចូល ធ្វើលើចិញ្ចើមថ្នល់

(ភ្នំពេញ)៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារអន្តរជាតិ ដ៏មានសក្តានុពលមួយទាំងផ្នែកសេដ្ឋ កិច្ច ពាណិជ្ជ និង ទេសចរណ៍ផងដែរ។ ក្នុងមួយឆ្នាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ បាន ឆ្លងកាត់ ហើយច្រកនេះបានចូលរួមចំណែករកចំណូលជូនជាតិ បានយ៉ាងច្រើនផងដែរ។

បើទោះបីច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានគេមើលឃើញមានតួនាទីសំខាន់បែបនេះយ៉ាងណាក្តី តែ បច្ចុប្បន្នច្រកនេះ បែរជាគ្មានអគារសម្រាប់បម្រើសេវាបំពេញបែបបទជូនភ្ញៀជាតិ និង អន្តរជាតិឲ្យបាន សមរម្យនោះឡើយ។

បើគេចូលទៅដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គេនឹងសម្លឹងឃើញអគារកាស៊ីណូធំៗ ល្អប្រណីត នៅ អមសងខាងច្រកចេញចូល តែបើគេក្រឡេកទៅរកមើលអគារសម្រាប់បំពេញបែបបទឲ្យភ្ញៀវចេញ-ចូល ប្រហែលជារកមិនឃើញនោះឡើយ។ មិនឃើញ ក៏ដោយសារអគារ ដែលគេដាក់ឲ្យបម្រើសេវានោះ  មានសភាពតូចច្រឡឹងសង់ឡើងនៅលើចិញ្ចឹមថ្នល់ហាក់មិនសម ជាកន្លែងសម្រាប់បំពេញបែបបទជូន ភ្ញៀវចេញចូលនោះឡើយ។

ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺច្រកទ្វាររបស់ប្រទេសថៃ ដែលមានសភាខុសគ្នាឆ្ងាយជាមួយ ច្រកទ្វាររបស់ខ្មែរ។ ខុសត្រង់ថា នៅភាគីថៃ គេមានអគារសមរម្យសម្រាប់មន្រ្តីធ្វើការ និង ផ្តល់សេវាជូន ភ្ញៀវ។

បើតាមប្រភពបានបង្ហើបថា អន្តរក្រសួង ដែលមានក្រសួងទេសចរណ៍ជាប្រធាន ធ្លាប់បានចុះទៅសិក្សា ជាច្រើនដងមកហើយ តែរកដីមិនមាន ព្រោះដីនៅជុំវិញនោះ ក្លាយជាកម្មសិទ្ធិរបស់ម្ចាស់កាស៊ីណូអស់ ទៅ។

ប្រជាពលរដ្ឋខ្មែរ ដែលតែងតែដើរឆ្លងកាត់ និង ចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសម្តែង ការអាក់អន់ចិត្តខ្លាំង នៅពេលឃើញច្រកទ្វារព្រំដែនប្រទេសរបស់ខ្លួន មានអគារកាស៊ីណូធំៗ តែបែរជា កន្លែងបម្រើការងាររបស់មន្រ្តី និងផ្តល់សេវាបំពេញបែបបទចេញចូលមានទំហំតូចសង់លើចិញ្ចើមផ្លូវ ប្រៀបដូចរោងចាំចាបទៅវិញ។

ប្រជាពលរដ្ឋ បានទទូចសូមឲ្យក្រសួងពាក់ព័ន្ធ គួរគិតគូររកដីមួយកន្លែងនៅមាត់ច្រកនេះ សាងសង់ អគារសម្រាប់មន្រ្តីបម្រើការងារ និង ផ្តល់សេវាឲ្យបានសមរម្យដល់ភ្ញៀវ ក៏ដូចជាលើកកម្ពស់មុខមាត់  និងកិត្តិយសរបស់ប្រទេសជាតិផងដែរ បើមិនល្អស្អាតដូចប្រទេសថៃ ដែលនៅទល់មុខគ្នា ក៏មិនគួរឲ្យ ខុសគ្នាខ្លាំងពេកនោះដែរ៕



 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh