ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការបង្ហោះតាមរយៈគណនី Facebook របស់លោក ជា សុវណ្ណរិទ្ធិ កាលពីថ្ងៃទី ២៦ ខែវិឆ្ឆិកាកន្លងផុតទៅនេះបានឲ្យដឹងថា កូនក្រមុំនិងកូនកំលោះមួយគូបានប្រារព្ធពិធីមង្គលយ៉ាងអធិកអធមមួយ ហើយអ្វីឲ្យធ្វើឲ្យទស្សនិកជនរំភើបជាងនេះទៀតនោះគឺ កូនក្រមុំដែលមានឈ្មោះថា Molinna Mong បានច្រៀងបទ " មនុស្សចុងក្រោយ " ដើម្បីច្រៀងជូនស្វាមីក្នុងថ្ងៃអាពាហ៍ពិពាហ៍អ្នកទាំងពីរថែមទៀតផង ។
អារម្មណ៍មួយនេះមានតែគូរស្វាមីភរិយាទាំងពីរទេដែលដឹងច្បាស់ថា ទំរាំមានថ្ងៃនេះតើអ្នកទាំងពីរឆ្លងកាត់ឧបសគ្គអ្វីខ្លះ? រហូតដល់ថ្នាក់កូនក្រមុំច្រៀងចម្រៀងមួយបទដែលពោរពេញទៅដោយអត្ថន័យជ្រាលជ្រៅជូនស្វាមីដោយផ្ទាល់ ។
តោះទៅទស្សនាវីដេអូមួយនេះប្រាកដជារំភើបជាមួយនិងប្តីប្រពន្ធថ្មីថ្មោងនេះជាមិនខានឡើយ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB