CamNews

កីឡាអន្តរជាតិ 

យប់នេះ Champion League បើកការជំនុំ ជំរះបញ្ជីចាស់រវាង Chelsea vs PSG និង Dortmund vs Real Madrid

កាលពីសប្តាហ៍មុន ការប្រកួតបាល់ទាត់ Champion League បានមកដល់វគ ៨ ក្រុមចុងក្រោយ​ដែល ក្នុងជើងទី ១ Chelsea ចាញ់ PSG ១ ទល់ ៣ ក្នុងទឹកដី PSG ចំណែក Dortmund វិញចាញ់​ម្ចាស់ផ្ទះ Real Madrid ៣ ទល់ ០ ។



យប់នេះ ការប្រកួត ជើងទី ២ ចាប់ផ្តើមហើយ ដោយ PSG នឹងធ្វើដំណើរមកផ្ទះ Chelsea វិញម្តងដែល Chelsea បានត្រៀមរៀបចំ សងសឹងវិញរួចរាល់ហើយ តែវាពិតជាមាន ភាគរយ​តិចណាស់ ព្រោះ Chelsea ត្រូវការយ៉ាងតិច ៣ គ្រាប់ដើម្បីឈ្នះ ។ Chelsea បានត្រៀមកីឡាករ ទាំង ១១ សំរាប់ទប់ទល់ និងកីឡាកររបស់ PSG រួចរាល់ហើយ ៖
-ឆ្វេង Chelsea ស្តាំ PSG


ចំណែកយប់នេះ ក៏មានក្រុម Dortmund បើកទ្វារស្វាគមន៍ ក្រុមយក្ស Real Madrid ផងដែរ ដោយកាលពី ជើងទី ១​ នៅទឹកដី Real Madrid បានស៊ុតបំបាក់ Dortmund រហូតដល់ ៣ ទល់ ០ ឯណោះ ។ Dortmund ត្រូវបានគេ ទស្សន៍ទាយរួច ទៅហើយថា នឹងបញ្ចប់ដំណើរ Champion League នៅយប់នេះហើយ តែ យ៉ាងណាមិញ យើងក្រលេកមើល កីឡាករទាំង ១១​ រូប​របស់​ក្រុមទាំង ២ ៖
-ឆ្វេង Dortmund ស្តាំ Real Madrid



រង់ចាំតាមដាន ទស្សនា ការប្រកួតទាំង ២ នេះនៅវេលាម៉ោង ១ និង ៤៥ នាទីរំលងអាធ្រាត្រ ឬរង់ចាំតាមដាន ព័ត៌មានហាយឡាយ នៅថ្ងៃស្អែកពេលព្រឹក ដែល Camnews ជាអ្នករាយការ ផ្ទាល់​ក៏បានដែរ ៕

 

ដោយ ៖​ កុសល
ប្រភព ៖ livescore 


Tags: football chelsea psg champion league real madrid dortmund